កូន​ស្រី សក្ខណា រពឹស​ខ្លាំង​ធ្វើឲ្យ​ស្វាមី​នាង​មិន​ចង់​បាន​កូន​ទៀត

មុន​ពេល​ឡើង​យន្តហោះ​ត្រឡប់​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ស្វាមី​វិញ​នោះ សារ៉ាយ សក្ខណា បាន​ផ្ដល់​បទសម្ភាសន៍​ជាមួយ Sabay  ពី​គម្រោង​យក​បុត្រ​ទៀត ​ដោយ​បាន​លើក​ឡើង​ថា ​នាង​​នឹង​យក​បាន​កូន​បី​នាក់ តែ​ស្វាមី​នាង​បែរ​ជា​មិន​ចង់​បាន​កូន​ច្រើន​ទៅ​វិញ។ “ខ្ញុំ​ចង់​បាន​កូន​បី​នាក់ តែ​ប្ដី​ខ្ញុំ ​គាត់​ថា​យក​តែ​មួយ​ទៅ​បាន​ហើយ ព្រោះ​កូន​តែ​មួយ​នឹង​ហត់​សឹង​អី ហើយ​រពឹស​ទៀត” ។

 

កូន​ស្រី សក្ខណា រពឹស​ខ្លាំង​ធ្វើឲ្យ​ស្វាមី​នាង​មិន​ចង់​បាន​កូន​ទៀត

 

ដោយសារ​តែ Mataysia  រពឹស​បែប​នេះ​ហើយ​ ទើប​តារា​ស្រី​​រូប​នេះ ​បាន​បន្ត​ទៀត​ថា ​រាល់ថ្ងៃ​ហត់​នឹង​មើល​កូន​ស្រី​បណ្ដូល​ចិត្ត​រូប​នោះណាស់ តែ​នាង​មាន​អារម្មណ៍​កក់ក្ដៅ និង​សប្បាយ​រីករាយ​ទៅ​វិញ៕

 

 

អត្ថបទ៖ទ្រី រ៉ាវី