គួរឲ្យអាសូរណាស់! ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់

ព្រៃវែង៖ ក្មេងស្រី៣នាក់ ពេលទៅជីកក្ដាមនៅវាលស្រែ ស្រាប់តែចុះលាងជើងក្នុងទឹកស្រះក៏ បាក់ដីមាត់ស្រះលង់ទឹក បណ្ដាលឱ្យលង់ស្លាប់២នាក់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេលវេលា។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ 

មន្រ្តីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្មេងរងគ្រោះលង់ទឹកនោះមាន៣នាក់ ទី១ ឈ្មោះ ហាន គន្ធា អាយុ១៤ឆ្នាំ(ស្លាប់) ទី២ឈ្មោះ អាន វណ្ណលីដា អាយុ១៥ឆ្នាំ(ស្លាប់) និងទី៣ឈ្មោះ ស៊ាត ចរយា អាយុ១៤ឆ្នាំ ត្រូវបានសង្គ្រោះទាន់ពេល។ បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ៖

កំណត់ហេតុខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានករណីស្រដៀងគ្នានេះដែរ មាន ក្មេងប្រុសស្រីបីនាក់ ជាបងប្អូន និងបងប្អូនជីដូនមួយគ្នា  កាលពីម៉ោង១ និង១៥នាទីរសៀល ថ្ងៃទី១៧ ខែមេសានៅចំណុចច្រាំងស្រុត ស្ថិតក្នុងភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ពេលដែលទៅលេងផ្ទះ ជីតា ថ្ងៃបុណ្យចូលឆ្នាំ ហើយនាំគ្នាទៅលេងទឹកទន្លេ។ មន្ត្រីនគរបាល ស្រុកខ្សាច់កណ្ដាលបាន ឱ្យដឹងថាជនរងគ្រោះ មានបីនាក់ ទី១.ឈ្មោះ ភាព ឈាវលី ភេទប្រុស អាយុ12ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកច់កណ្ដាល ទី២. ឈ្មោះ ភាព ឈូឡុង ភេទប្រុស អាយុ 8ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ទី៣.ឈ្មោះ យី ដារិទ្ធ ភេទប្រុស អាយុ9ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។ មន្ត្រីនគរបាលបានឲ្យដឹងទៀតថាមុនពេលកើតហេតុ ឱពុកម្ដាយ ក្មេងរងគ្រោះបាននាំទៅលេងផ្ទះជីតា ក្នុងថ្ងៃបុណ្យចូលឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ។ នៅវេលាកើតហេតុខាងលើនោះ ជនរងគ្រោះទាំងបីនាក់ជាបងប្អូន និងបងប្អូនជីដូនមួយ បាននាំគ្នាទៅ លេងទឹកទន្លខាងក្រោយផ្ទះ ក៏បាន រអិលជើងចូលទៅក្នុងទឹកជ្រៅ តោងគ្នាលិចបាត់លង់ស្លាប់ទាំងបីនាក់។ ពេលនោះមានក្មេងដែល ទៅជាមួយបានឃើញ រត់មកប្រាប់ចាស់ៗនៅផ្ទះក៏ផ្អើលឆោឡោនាំគ្នា ទៅមុជទឹករាវរកតែរកមិន ឃើញភ្លាមៗទេ ។ ក្រោយមក ទើបគេង់សំណាញ់រកឃើញ ជាប់ក្នុងសំណាញ់ ស្លាប់អោបគ្នាទាំងបីនាក់ ។ក្រោយពី អាជ្ញាធរ និងសមត្ថកិច្ច ពិនិត្យសពសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ហើយបានប្រគល់សាកសព ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរណាស់! ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់

គួរឲ្យអាសូរណាស់! ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់

គួរឲ្យអាសូរណាស់! ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់
ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់

គួរឲ្យអាសូរណាស់! ក្មេងស្រី៣នាក់ នាំគ្នាទៅជីកក្ដាម ស្រាប់តែពេលចុះលាងជើងមិនប្រយ័ត្នធ្លាក់លង់ទឹកស្លាប់
ទៅ​លេង​ផ្ទះ​ជីតា​ពេល​បុណ្យចូលឆ្នាំ លង់ទឹក​ទ​ន្លេ​ស្លាប់