ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង

រាជធានី​ភ្នំពេញ ៖ មានការ​ផ្ទុះអាវុធ​មួយ​គ្រាប់ និង​វាយ​ក្បាល​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បុរស​ម្នាក់​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ អំពី​សំណាក់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ធ្វើការ​ឃាត់ខ្លួន​បុរស​រូប​នោះ​ចូល​ទៅ​លួច​កង់​មួយ​គ្រឿង​នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន​នោះ​។

​ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ខាង​មុខ​ផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣ (​ក្បែរ​វត្ត​ឧណ្ណាលោម​) ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​មានឈ្មោះ ងួ​ន វិចិត្រ អាយុ​២៧​ឆ្នាំ មានមុខ​របរ និង​ទីលំនៅ​ពិតប្រាកដ ត្រូវ​បាន​ម្ចាស់ផ្ទះ​វាយ​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​រង​របួស​បែកក្បាល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​យ៉ាងធ្ងន់ធ្ងរ​។

បុរស​ជា​ម្ចាស់​កង់​មានឈ្មោះ មាស ម៉ា​ដែន អាយុ​៣៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ត្រូវ​បាន​ប្រើ​អាវុធ​ម៉ា​កឡុក បាញ់​មួយ​គ្រាប់​ឡើង​លើ និង​វាយ​ទៅ​លើ​ក្បាល​របស់​បុរស​ជា​ជនសង្ស័យ​មួយ​ស្នាប់​កាំភ្លើង​នៅ​ក្នុង​ការ​ចាប់ខ្លួន​នោះ​។

​តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​ជា​ម្ចាស់​កង់​បាន​បញ្ឈរ​កង់​មួយ​គ្រឿង​របស់​ខ្លួន​នៅ​ខាង​មុខ​ផ្ទះ បាន​បន្តិច​ក៏​បានឃើញ​បុរស​ជា​ជនសង្ស័យ​ចូល​មក​លួច​បណ្តើរ​កង់​របស់​ខ្លួន​ចេញ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​។

ភា្ល​ម​នោះ​បុរស​ជា​ម្ចាស់​កង់​ក៏​បាន​ស្ទុះ​រត់​ចេញ​មក​ពី​ក្នុងផ្ទះ និង​ដក​កាំភ្លើងខ្លី​បាញ់​ឡើង​លើ​មួយ​គ្រាប់ និង​ចាប់​បុរស​ជា​ជនសង្ស័យ​រូប​នោះ​បាន ហើយ​ក៏​វាយ​បន្ថែម​មួយ​ស្នាប់​កាំភ្លើង​បណ្តាល​ឲ្យ​បែកក្បាល​រយះ​ចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន រង​របួសធ្ងន់ និង​ប្រគល់​ខ្លួន​ទៅ​ឲ្យ​កម្លាំង​មាន​សម្ថ​កិច្ច​តែ​ម្តង​។

មតិ​ខ្លះ​ក៏​បាន​ធ្វើការ​រិះគន់​ទៅ​ដល់​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​រូប​នោះ​ផង​ដែរ ដោយ​គ្រាន់តែ​សម្បត្តិ​ត្រឹម​ចោរលួច​កង់​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ បង្ក​ឲ្យ​មានការ​ផ្ទុះអាវុធ និង​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បែប​នេះ​ទាល់តែ​សោះ​។

ក្រោយ​ពេល​កើតហេតុ​បុរស​ជនសង្ស័យ​ជា​ចោរលួច​កង់​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ជំនះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌដូនពេញ​ចាត់ការ​ទោស​តាម​ផ្លូវច្បាប់ ចំណែកឯ​កង់​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​អោយ​ម្ចាស់​វិញ​ផង​ដែរ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត

គួររំលឹកផងដែរថា កាល​ពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​២​នាក់ ត្រូវ​បាន​ម្ចាស់ផ្ទះ ​ស្រាវជ្រាវ​តាម​រយៈ ប្រព័ន្ធ GPS ក្នុង​ទូរស័ព្ទ​ដៃ ក៏​ធ្វើការ​ឃាត់ខ្លួន​ បាន​វាយ​យ៉ាង​ដំណំ និង​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស បន្ទាប់​ពី​​ធ្វើ​សកម្មភាព​គាស់​ដំបូលផ្ទះ ​ចូលជាច្រើន។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ឃុំ ថាវ ហៅ​ពៅ អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។ ចំណែកឯ​ម្ចាស់ផ្ទះ​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ឌី ឃ្លាំង មាន​ទី​លំនៅ​​ក្បែរ​កន្លែង​ខាងលើ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០១ និង​៥០​នាទី​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា ២០១៦ ជនសង្ស័យ​២​នាក់​ចូល​ធ្វើ​សកម្មភាព​ ដោយ​ឡើង​តាម​របង​ផ្ទះ​គេ​ ចូល​ទៅ​លួច​នៅផ្ទះ​លេខ​៤៣ (​ផ្ទះ​កើតហេតុ​) ដោយ​យក​បាន​ទូរស័ព្ទ​ស៊េរី​ទំនើប​៣​គ្រឿង និង​បន្តោង​មាន​តម្លៃ​ដាំ​ត្បូង​រូប​​សត្វ រួច​​​នាំ​គ្នា​គេចខ្លួន​អស់ ។

បន្ទាប់​មកក៏​មាន​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ ធ្វើការ​ស្រាវជ្រាវរ​កតាម​រយៈ​ប្រព័ន្ធ GPS ដាក់​ក្នុង​ទូរស័ព្ទ​ដែល​បាត់​នោះ ទើប​ចាប់​ជនសង្ស័យ​បាន​នៅ​ចំណុច​ខាងលើ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​តែ​ម្តង ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនសង្ស័យ

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនសង្ស័យ

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនរងគ្រោះ

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនសង្ស័យ

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនសង្ស័យ

ចូល​ទៅ​លួច​កង់​មួយ​គ្រឿង ផ្ទុះអាវុធ​១​គ្រាប់ និង​ត្រូវ​មួយ​ស្នាប់​កាំភ្លើង
រូបភាព៖ ជនសង្ស័យ