រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី

ភ្នំពេញ៖ ករណីទី១៖ បុរសម្នាក់ជិះម៉ូតូមកយកប្រពន្ធនៅផ្ទះមីងដើម្បីត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ត្រូវជនសង្ស័យ ៣នាក់ ជិះម៉ូតូ២គ្រឿងម៉ាក Scoopy និង Honda Dream ប្រដាប់ដោយបំពង់ទីបដែក ធ្វើសកម្មភាពវាយប្លន់យកទៅបាត់ម៉ាក Honda Dream 2016 ពាក់ស្លាកលេខភ្នំពេញ 1FU-3238 ដោយសុវត្ថិភាព។ ហេតុការណ៌នេះបានកើតឡើងនៅវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំនុចក្បែរទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អូម សោម ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ករណីទី២៖ នារី២នាក់ជិះម៉ូតូមកពីដើរលេង នៅកោះពេជ្រ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូ Zoomer-X មួយគ្រឿង ប្រដាប់ដោយអាវុធខ្លី១ដើម មិនស្គាល់ម៉ាកធ្វើសកម្មភាពភ្ជង់ ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ត្រង់ចំនុចផ្លូវ១២៥ កែង១៨២ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង១១៖០០នាទីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦នេះ។

បើតាមសំដីនារីរងគ្រោះទាំង២នាក់ បានប្រាប់ថា មុនកើតហេតុគឺ នារីរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក Zoomer-X ពណ៍ខ្មៅពាក់ ស្លាកលេខភ្នំពេញ៖ 1FT-9671 លុះមកដល់ចំណុចកើតហេតុ ក៏លេចមុខជនល្មើស២នាក់ ជិះម៉ូតូមួយគ្រឿង និងប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពភ្ចង់ប្លន់យកតែម្តង ក្រោយពីក្រុមចោរប្លន់យកម៉ូតូទៅបាត់ នារីរងគ្រោះទាំង២បានត្រឹមតែមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិបឹងព្រលឹតទាំងសោកស្តាយតែប៉ុណ្ណោះ៕ 

ផ្តល់សិទ្ធដោយ៖ 

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃនៅវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ម្តុំខ្លោងទ្វារវត្តនាគវន្ត ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក  MSX បានសម្រេចដោយសុវត្ថិភាព ។ ប្រភពពីជនរងគ្រោះបានបញ្ជាក់ថា រូបគេជាជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរ បម្រុងទៅផ្ទះម្ដុំចំការមន តែឆៀងចូលម្តុំវត្តនាគវន្តបន្តិច ពេលនោះស្រាប់តែលេចមុខជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានជិះស្ទាក់ពីមុខម៉ូតូរបស់ខ្លួន ហើយដកកាំបិតប៉័ងតោកាប់រូបគេផ្ទួនៗត្រូវដៃឆ្វេងរងរបួសធ្ងន់ ។

ពេលនោះគេភ័យខ្លាំងពេកក៏ផ្ដួលម៉ូតូ ហើយរត់ដើម្បីគេចខ្លួនដើម្បីសុវត្ថិភាព។ ឃើញឳកាសល្អជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ បានរត់ទៅលើកម៉ូតូជិះគេចខ្លួនដោយសុវត្ថិភាព ។ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសម ហើយបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលសង្កាត់បឹងកក់២ ដើម្បីស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យដែលប្លន់យកម៉ូតូរបស់ខ្លួនមកចាត់ការតាមផ្លូវច្បាប់ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី

រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី

រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី

រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី

រយៈពេលកន្លះម៉ោងសោះ ! មានករណីចោរប្លន់បានសម្រេច ២ករណី
កាប់​ប្លន់​ម៉ូតូ MSX មួយ​គ្រឿង​បាន​សម្រេច ​នៅ​ខណ្ឌទួលគោក