លោក​ស៊ី​ជីន​ពីង​ បញ្ជា​ឱ្យ​មន្ត្រី​រ​បស់​ខ្លួន​ត្រូវ​គោរព​រាល់​ការ​បញ្ចេញ​មតិ​រ​បស់​បញ្ញវន្ដ​

កាល​ពី​ថ្ងៃ​អង្គារ​ សប្ដាហ៍​កន្លង​ទៅ ​លោក​ស៊ី ​ជីន​ពីង​ ដែល​ត្រូវ​​បាន​ពិភព​លោក​ស្គាល់​គ្រប់​គ្នា​ថា​ គឺ​​ជា​មេ​ដឹក​នាំ​ប្រទេស​មហា​យក្ស​ចិន ​លោក​បាន​ចូល​រួម​ប្រជុំ​ជា​មួយ​ក្រុម​បញ្ញវន្ដ​ និស្សិត​ អ្នក​វិទ្យាសាស្រ្ត​ និង​អ្នក​ស្រា​វ​ជ្រាវ​ជាតិ​ចិន​ជា​ច្រើន​នាក់​នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​ចុះ​ត្រួត​ពិនិត្យ​ទៅ​កាន់​ខេត្ត ​អាន​ហ៊ុយ​ ភាគ​ខាង​កើត​ប្រទេស​ចិន ​។ នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ទៅ​កាន់​អង្គ​ពិធី ​លោក​ប្រធានា​ធិបតី​ស៊ី​ ជិន​ពីង​បាន​ធ្វើ​ការ​បញ្ជា​បង្គាប់​ទៅ​ដល់​មន្រ្តី​គ្រប់​លំដាប់​ជាន់​ថ្នាក់​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក​ឱ្យ​ត្រូវ​គោ​រព​រាល់​ការ​បញ្ចេញ​មតិ​ និង​គំនិត​បង្កើត​ថ្មី​ទូទៅ​រ​បស់​បញ្ញវន្ដ​ និង​និស្សិត​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ ពោល​គឺ​មិន​ត្រូវ​តប​ត ​ឬ​លូក​លាន់​ក្នុង​ទម្រង់​ណា​មួយ​លើ​ការ​បញ្ចេញ​មតិ​រ​បស់​ពួក​គេ​ឡើយ​ ។ លោក​ស៊ី​ជីន​ពី​ង ​បាន​ផ្ដាំ​មន្រ្តី​ក្រោម​ឱវាទ​របស់​លោក​យ៉ាង​នេះ ​ព្រោះ​លោក​ចង់​ឱ្យ​មន្រ្តី​ទាំង​អស់​បង្កើន​ការ​គោរព​ឱ្យ​តម្លៃ​ចំពោះ​បញ្ញវន្ដ ​និង​និស្សិត​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​ឱ្យ​បន្ត​ខិត​ខំ​អភិវឌ្ឍ ​និង​ពង្រឹង​សមត្ថភាព​បញ្ញា​ស្មារតី​រ​បស់​ពួក​គេ​ឱ្យ​កាន់​តែ​មា​ន​ភាព​រីក​ចម្រើន​ឡើង​ ដើម្បី​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ​ចិន​ឱ្យ​កាន់​តែ​ជឿន​លឿន​ទៅ​មុខ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ពិភព​លោក​ខា​ង​ក្រៅ ​។​
លោកស៊ី ​ជីនពី​ង​បាន​សង្កត់​ធ្ងន់ ​និង​ដៅ​ចំៗបន្ថែម​ថា​៖ គ្រប់​មន្រ្តី​រដ្ឋាភិបាល​ទាំងអស់​ ត្រូវគោរព​ និង​ទទួល​យក​រាល់​ការ​បញ្ចេញ​មតិ​និង​គំនិត​ថ្មីៗ​របស់​បញ្ញវន្ដ ​និង​និស្សិត​ បើ​ទោះ​បី​ជា​យើង​ដឹង​ថា ​មាន​គំនិត​មួយ​ចំនួន​វា​មាន​ភាព​ខុស​ឆ្គង​ខ្លះ ​ឬ​មាន​ភាព​លម្អៀង​យ៉ាង​ណា​ក៏​ដោយ​ ក៏​យើង​ត្រូវ​តែ​ទ​ទួល​យក​ទាំង​អស់ ​ហើយ​យើង​មិន​ត្រូវ​រិះ​គ​ន់​តបត​ ឬ​ថ្កោល​ទោស​ក្នុង​ទម្រង់​ណា​មួយ​ទៅ​កាន់​ពួក​គេ​វិញ​នោះ​ទេ ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​គឺ​យើង​ក្នុង​នាម​ជា​មន្រ្តី​របស់​រ​ដ្ឋាភិបាល​ត្រូវ​ប្រមូល​យក​គំនិត​ទាំង​នោះ​មក​ពិភាក្សា​គ្នា​ និង​ត្រូវ​ជជែក​ផ្ទាល់​ឱ្យ​បាន​ច្រើន​ជា​មួយ​នឹងយុវជនផង​ដែរ​ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​នៃ​គេហទំព័​រ​ CC​TV ។​
លោក​ស៊ី​ជីន​ពីង​ បញ្ជា​ឱ្យ​មន្ត្រី​រ​បស់​ខ្លួន​ត្រូវ​គោរព​រាល់​ការ​បញ្ចេញ​មតិ​រ​បស់​បញ្ញវន្ដ​លោក​ស៊ី​ជីន​ពីង​ បញ្ជា​ឱ្យ​មន្ត្រី​រ​បស់​ខ្លួន​ត្រូវ​គោរព​រាល់​ការ​បញ្ចេញ​មតិ​រ​បស់​បញ្ញវន្ដ​

ដោយ៖ Heng Yong
ប្រភព៖ cctv