ពេលមានស្នេហា តើអ្នកបានផ្លាស់ប្ដូរខួរក្បាលរបស់អ្នកយ៉ាងណាខ្លះ?

ខណៈពេលដែលអ្នកដឹងថា អ្នកមានស្នេហា រឿងរ៉ាវទាំងអស់ប្រែក្លាយជាស្រស់ស្អាតគួរឲ្យភ្ញាក់ផ្អើលនៅជុំវិញខ្លួនអ្នក។

អ្នកដឹងភ្លាមថា អ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួនអ្នកសុទ្ធតែវិជ្ជមាន និងល្អឥតខ្ចោះ។ អ្នកមានអារម្មណ៍ថា ពិភពលោកផ្អែមល្អែមរបស់អ្នក មើលទៅមានសុភមង្គល និងរីករាយ។ ប៉ុន្តែ តើអ្នកដឹងទេថា អារម្មណ៍ទាំងអស់នេះ កើតឡើងដោយសារតែបំលាស់ប្តូរកើតឡើងក្នុងខួរក្បាលរបស់អ្នក?

 

ពេលមានស្នេហា  តើអ្នកបានផ្លាស់ប្ដូរខួរក្បាលរបស់អ្នកយ៉ាងណាខ្លះ?
ក្នុងអត្ថបទខាងក្រោមនេះ យើងនឹងបង្ហាញពីរឿងរ៉ាវមួយចំនួន ដែលស្នេហាបានផ្លាស់ប្តូរខួរក្បាលរបស់អ្នក នៅពេលដែលអ្វីៗអ្នកគិតគឺ សេចក្តីស្នេហា។

បម្រែបម្រួលទាំងនេះ ពិតជាគួរឲ្យភ្ញាក់ផ្អើល និងស្រស់ស្អាត ដែលធ្វើឲ្យអ្នកមានអារម្មណ៍ចង់បានស្នេហា បើទោះបីជាអ្នកមិនទាន់មានស្នេហាក៏ដោយ។

ដូច្នេះហើយ គ្រប់យ៉ាងជាឥទ្ធិពលរបស់ខួរក្បាល ដែលផ្លាស់ប្រែគំនិតរបស់អ្នក និងធ្វើឲ្យអ្នកផ្តោតទៅលើរឿងតែម្យ៉ាងគត់គឺ ស្នេហា។ គំនិតទាំងនេះ ក៏ជួយដល់ការបញ្ចេញអរម៉ូនធ្វើឲ្យមានអារម្មណ៍ល្អ ធ្វើឲ្យអ្នកមានក្តីសុខគ្រប់ពេលវេលា។

ដូច្នេះខាងក្រោមនេះ ជាសញ្ញាមួយចំនួនដែលធ្វើឲ្យខួរក្បាលរបស់អ្នកមានតែរឿងវិជ្ជមាន នៅពេលអ្នកមានស្នេហា៖

អ្នកមានដៃគូ ដើម្បីចែករំលែកពីគោលបំណងរបស់អ្នក
ស្នេហាពិតមិនរំពឹងឲ្យអ្នកសម្រុះសម្រួលចំពោះគោលបំណងរបស់អ្នកឡើយ។ ជាការពិតណាស់ វាបានផ្តល់មូលហេតុដល់អ្នក ដើម្បីចែករំលែកគោលបំណងរបស់អ្នកជាមួយនឹងដៃគូ និងសម្រេចបានដោយជោគជ័យ។

អ្នកញៀននឹងស្នេហា
យើងតែងតែសើច នៅពេលយើងបានលឺគ្រប់គ្នាចែករំលែកគំនិតថា ស្នេហាជាថ្នាំ។ ប៉ុន្តែតើអ្នកដឹងទេថា វាជាប្រភេទថ្នាំដែលអ្នកមិនអាចបំភ្លេចគំនិតរបស់គូស្នេហ៍អ្នកបាន។

អ្វីៗគ្រប់យ៉ាងក្លាយជារបស់យើង
អ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ អ្នកគិតតែពីរឿងរបស់អ្នកទាំងពីរ។ ឥលូវនេះ អ្វីៗមិនមែនមានតែម្នាក់ឯងទៀតទេ គឺទាំងពីរនាក់។ ការស្រាវជ្រាវបានបង្ហាញថា គូស្នេហ៍ដែលនិយាយពីគ្នាថា "យើងទាំងពីរ” គឺជាគូស្នេហ៍ដែលមានក្តីសុខនឹងស្នេហាខ្លាំងបំផុត។

អ្នករស់បានអាយុវែង
តាមការសិក្សាបានបង្ហាញថា អ្នកដែលមានស្នេហាតែងតែរស់បានអាយុវែង។ ពួកគេក៏កាន់តែមានប្រាជ្ញាផងដែរ ព្រោះពួកគេតែងតែមានក្តីសុខ និងអារម្មណ៍ល្អក្នុងជីវិត។

អ្នកតែងតែទទួលបានការជួយគាំទ្រ
នេះជាអារម្មណ៍ល្អបំផុតពេលមានស្នេហា។ អ្នកតែងតែពឹងពាក់លើគូស្នេហ៍របស់អ្នក ក៏ដូចជាជួយដល់គេ នៅពេលគេត្រូវការអ្នក។

អ្នកមើលទៅស្អាតគួរឲ្យទាក់ទាញ
នៅពេលអ្នកមានស្នេហា ភាពទាក់ទាញ និងអារម្មណ៍អាចមើលឃើញនៅលើទឹកមុខរបស់អ្នក។ ជាទូទៅ នេះជាភាពជោគជ័យមួយ នៅពេលអ្នកមានភាពសប្បាយរីករាយ។

មានទំនុកចិត្ត
អ្នកចូលចិត្តពឹងពាក់តិចតួចលើគូស្នេហ៍អ្នក និងមានទំនុកចិត្តនៅពេលគេឱបអ្នកនៅក្នុងដៃ។ ខួរក្បាលបានបិទចោលនូវផ្នែកមួយដែលធ្វើឲ្យអ្នកគ្មានទំនុកចិត្ត និងភ័យខ្លាចពេលឱបគ្នាជាមួយនឹងគូស្នេហ៍៕

ដោយ៖ ដារ៉ា
ប្រភព៖ boldsky

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ពេលមានស្នេហា  តើអ្នកបានផ្លាស់ប្ដូរខួរក្បាលរបស់អ្នកយ៉ាងណាខ្លះ?