តុលាការ​បន្ត​សាកសួរ​មន្ត្រី​សិទ្ធិ​មនុស្ស​និង​គ.ជ.ប​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​របស់​ស្រីមុំ

ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​សាកសួរ​មន្ត្រី​សិទ្ធិ​មនុស្ស​អាដហុក ៤​រូប និង​មន្ត្រី គ.ជ.ប ១​រូប នៅ​ថ្ងៃ​ទី​២ ឧសភា បន្ទាប់​ពី​សាកសួរ​អ្នក​ទាំង​៥ ពេញ​មួយ​ថ្ងៃ កាល​ពី​ម្សិល​មិញ។

នៅ​ព្រឹក​ម៉ោង​៨​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ACU បាន​បញ្ជូន​ពួកគេ មក​ដល់​តុលាការ​ហើយ ដើម្បី​ប្រគល់​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន។ ចំពោះ​ការ​សាកសួរ​ដោយ​ព្រះរាជអាជ្ញា​កាល​ពី​ថ្ងៃ​ទី​១ ឧសភា អ្នក​ទាំង​៥​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​អ្វី​ទេ ក្រៅ​តែ​ពី​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង អះអាង​ថា អ្នក​ទាំង​នោះ​មាន​ចំណុច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ហើយ​ពួកគេ​ក៏​បន្ត​ឃុំ​ខ្លួន​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដដែល។

អ្នក​ទាំង ៥​នាក់ រួម​មាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និង​អ្នកស្រី លឹម មុន្នី ជា​មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក និង​អគ្គលេខាធិការ​រង គ..ប លោក នី ចរិយា ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​កោះ​ហៅ​មក​សាកសួរ​តាំង​ពី​ថ្ងៃ​ទី​២៧ មេសា​មក និង​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣០ មេសា ពាក់ព័ន្ធ​នឹង​ការ​​ចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។