ស្រាបៀរកម្ពុជាបន្តផ្តល់ រង្វាន់ម៉ូតូ៩គ្រឿង និងលុយសុទ្ធ១៨រង្វាន់ ជូនអតិថិជន

ភ្នំពេញ៖ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ក្រុមហ៊ុនស្រាបៀរកម្ពុជា បានធ្វើការប្រគល់រង្វាន់ នូវទឹកប្រាក់ ១២០០ដុល្លារអាម៉េរិក ចំនួន១៨រង្វាន់ ម៉ូតូហុងដាចំនួន៨រង្វាន់ ជូនដល់អតិថិជនដែលបាន ឈ្នះជាវស្រាបៀរកម្ពុជា កោសភ្លាមត្រូវរង្វាន់ ជាទឹកប្រាក់និងរង្វាន់ម៉ូតូ។
តំណាងក្រុមហ៊ុនស្រាបៀរកម្ពុជា បានឲ្យដឹងថា “សម្រាប់រដូវកាលថ្មី ក្នុងឆ្នាំ២០១៦នេះ ស្រាបៀរកម្ពុជានឹងផ្តល់ជូន អតិថិជននូវរង្វាន់ម៉ូតូ Honda Dream 2016 ចំនួន៥រង្វាន់ និងលុយសុទ្ធ១២០០ដុល្លារចំនួន ៥រង្វាន់ជារៀងរាលថ្ងៃ”។

ក្រៅពីរង្វាន់ទំាង១០ ស្រាបៀរកម្ពុជាក៏បានផ្តល់ជួនអតិថិជន នូវរង្វាន់ទាន់សម័យជាច្រើនដូចជា កាបូបស្តាយ កូនធុងបាស និងកែវទឹកក្តៅ។
គួរបញ្ជាក់ថា ក្រុមហ៊ុនស្រាបៀរកម្ពុជា គឺជាក្រុមហ៊ុន ក្នុងស្រុកឈានមុខគេ របស់ប្រជាជនខ្មែរ ដែលបំពាក់ដោយគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើប ចុងក្រោយគេបង្អស់ មកពីប្រទេសអាល្លឺម៉ង់ ប្រើប្រាស់នូវ វត្ថុធាតុដើមដ៏ល្អ ដែលនាំចូលមកពីសហគមន៍អ៊ឺរ៉ុបទាំងស្រុង និងមិនបង្កផលប៉ះពាល់ ទៅដល់បរិស្ថាន របស់ប្រទេសជាតិឡើយ៕

ស្រាបៀរកម្ពុជាបន្តផ្តល់ រង្វាន់ម៉ូតូ៩គ្រឿង និងលុយសុទ្ធ១៨រង្វាន់ ជូនអតិថិជន

ស្រាបៀរកម្ពុជាបន្តផ្តល់ រង្វាន់ម៉ូតូ៩គ្រឿង និងលុយសុទ្ធ១៨រង្វាន់ ជូនអតិថិជន