គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១​ឧសភា កើតឡើង​៩​លើក​សម្លាប់​មនុស្ស​៤​នាក់

ភ្នំពេញ:
នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ៩​លើក ក្នុងនោះ​យប់ ២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ រងរបួស​ធ្ងន់ ៧​នាក់ (​ស្រី​២​នាក់​) និង​របួសស្រាល ៤​នាក់ (​ប្រុស​) ។  

​របាយការណ៍​របស់​គ​ន​របាល បាន​លើកឡើងថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ទាំង ៩​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ៨​គ្រឿង​, រថយន្ត​ធុន​តូច ៨​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង ។ ប្រភពព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៤​លើក​(​ស្លាប់​២​នាក់​) , ស្រវឹង ២​លើក (​ស្លាប់​២​នាក់​) មិន​គោរព​សិទ្ធិ ២​លើក , បត់​គ្រោះថ្នាក់ ១​លើក ក្នុងនោះ មិន​ពាក់មួក​ពេល​គ្រោះថ្នាក់ ៧​នាក់ យប់ ១​នាក់ ។  គ្រោះ​ថ្នាក់លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក , ផ្លូវ​ខេត្ត​ក្រុង ១​លើក  , ផ្លូវលំ ២​លើក ។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៣​លើក , រថយន្ត​ធុន​តូច ៦​គ្រឿង ។  យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹងថា ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន តាកែវ ១​លើក ស្លាប់ ២​នាក់ ,​ពោធិសាត់ ២​លើក ស្លាប់ ១​នាក់ របួស ១​នាក់ , ព្រះសីហនុ ១​លើក ស្លាប់ ១​នាក់ ,​និង​ខេត្តកំពង់ធំ ២​លើក របួស ៣​នាក់ (​ស្រី​២​នាក់ ) ។ លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក មធ្យោបាយ​ល្មើស ២,៣៥៥ គ្រឿង , អប់រំ ១,០៩៧ គ្រឿង , ពិន័យ ១,២៥៨ គ្រឿង ៕​