​ខ្យល់ព្យុះ​នៅ​ស្រុក​អន្លង់វែង ខូចខាត​អស់​ផ្ទះ​៦៨​ខ្នង​

ឧ​ត្ត​រ​មានជ័យ:
ខ្យល់ព្យុះ​បោកបក់ លាយឡំ​ជាមួយ​ភ្លៀង បណ្តាល​ឲ្យ​ផ្ទះ​របស់ ប្រជាពលរដ្ឋ​ចំនួន ៦៨ ខ្នង ត្រូវបាន​បំផ្លាញ​។ បាតុភូត​គ្រោះធម្មជាតិ​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៤:៣០​នាទី រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅក្នុង​ឃុំ​ចំនួន​២ របស់​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​    ​
​មន្ត្រី​មូលដ្ឋាន បាន​និយាយថា ឃុំ​ដែល​ទទួលរង​គ្រោះ​នោះ គឺ​ឃុំ​រំ​ទង ខូចខាត​ផ្ទះ​ចំនួន​៦២​ខ្នង ក្នុង​ចំនួន​នោះ មាន​២៤​ខ្នង ត្រូវបាន​ខ្យល់ព្យុះ បំផ្លាញ​ទាំងស្រុង និង​ឃុំ​ត្រពាំង​តាវ ខូចខាត​ផ្ទះ​ចំនួន ៦​ខ្នង និង​បំផ្លាញ​ទាំងស្រុង ២​ខ្នង​។​
​    ​
​មន្ត្រី​ដដែល បាន​និយាយថា ក្នុង​ឧ​ប​ទេ្ទ​វ​ហេតុ​នោះ គឺ​បណ្តាល​ឲ្យ​ខូចខាត រថយន្ត​ចំនួន​២​ខ្នង ត្រាក់ទ័រ​ចំនួន​២​ខ្នង ម៉ូតូ​ចំនួន​២​គ្រឿង និង​របួស​មនុស្ស​ធ្ងន់​ស្រាល ចំនួន​៨​នាក់ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ ជាច្រើន​ទៀត​។
​    ​
​សមត្ថកិច្ច បាន​និយាយថា នៅ​មុនពេល​កើតហេតុ នៅ​តំបន់​នោះ មាន​ខ្យល់​បោកបក់ និង​លាយឡំ​ជាមួយ​ភ្លៀង ហើយ​បានធ្វើ​ឲ្យ​ផ្ទះ ប្រជាពលរដ្ឋ ចំនួន​៦៨​ខ្នង​នោះ ត្រូវបាន​បំផ្លាញ ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​
​    ​
​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​គន់ គីម ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ទាំងនោះ ដោយ​មួយ​គ្រួសារ ទទួលបាន​អង្ករ ៤៨ គីឡូក្រាម​, មី​២​កេស​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី អ៊ីវ​១​យួរ និង​ស័ង្កសី ៥​សន្លឹក​៕V/S