ក្មេងស្រី ២ នាក់ ដើរទៅ​ជីក​ក្ដាម​នៅ​វាលស្រែ ពេល​ចុះ​លាង​ជើង​ក្នុង​ទឹកស្រះ ក៏​បា​ក់ដី​មាត់​ស្រះ​បណ្ដាលឱ្យ​លង់​ស្លាប់ ២​នាក់​

ភ្នំពេញ:
 ក្មេងស្រី ២ នាក់ ដើរទៅ​ជីក​ក្ដាម​នៅ​វាលស្រែ ពេល​ចុះ​លាង​ជើង​ក្នុង​ទឹកស្រះ ក៏​បា​ក់ដី​មាត់​ស្រះ​លង់ទឹក បណ្ដាលឱ្យ​លង់​ស្លាប់​២​នាក់ នៅវេលា​ម៉ោង ១៤ និង ១៥ នាទី ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក ស្វាយ​អ​ន្ទ​រ​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របាល ឲ្យ​ដឹងថា នៅ វេលា​ម៉ោង ១៤ និង ១៥ នាទី​ថ្ងៃទី​១ ខែ ឧសភា ឆ្នាំ ២០១៦ មានឈ្មោះ ឈ្មោះ ហាន គ​ន្ធា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ និង ឈ្មោះ អាន វណ្ណ​លីដា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ភូមិ​ព្រៃ​ជ្រាំង ឃុំ​ពាន​រោង ស្រុក​ស្វាយ​អ​ន្ទ​រ បាន​បបួលគ្នា​ទៅ​ជីក​កង្កែប ក្តាម នៅ​វាលស្រែ ហើយ​ជើង​ប្រឡាក់​ដី រួច​ចុះ​លាង​ជើង​នៅ​មាត់​ស្រះ ស្រាប់តែ​បាក់​ដី​នៅ​មាត់​ស្រះ បណ្តាល​ឲ្យ​ធ្លាក់ចូល​ទឹកស្រះ បន្ទាប់មក មិត្តភក្តិ​ដែល​ទៅជា​មួយ ឃើញ​ដូច្នេះ ក៏​នាំគ្នា​ចុះជួយ​បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់​ទាំងអស់គ្នា​តែម្តង ។ ក្រោយ​ហេតុការណ៍ សមត្ថកិច្ច នគរបាល​បាន ចុះ​ទៅដល់​កន្លែងកើតហេតុ ធ្វើការ​ត្រួតពិនិត្យ​កោសល្យវិច័យ​លើ​សាកសព បាន​បញ្ជាក់ថា អ្នក​ទាំងពីរ​ពិតជា​លង់ទឹក បណ្ដាលឱ្យ​លង់​ស្លាប់​២​នាក់ ពិតប្រាកដ​មែន ។  បច្ចុប្បន្ន​សព​ក្មេងស្រី​ទាំង ២ នាក់ ត្រូវបាន​ប្រគល់ ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​