​នាំយក​ស៊ីម៉ងត៍ និង​ថវិកា​បស់​សម្តេច​តេ​ជោ ទៅ​ប្រគេន​ព្រះសង្ឃ ២​វត្ត ក្នុង​ឃុំ​ថ្នា​ធ្នង់​

ស្វាយរៀង:
នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ នេះ លោក សៅ សុ​វ​ណ្ណី សមាជិក​ក្រុមការងារ គណៈកម្មាធិការ​កណ្តាល ចុះ ជួយ​ស្រុក​រំដួល ខេត្តស្វាយរៀង បាន​នាំយក​នូវ​ស៊ីម៉ង់ត៍ ចំនួន​១៣​តោន និង​ថវិកា​ចំនួន​៥.៥០០​ដុល្លារ ដែលជា​អំណោយ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន យកទៅ​ប្រគេន​ព្រះសង្ឃ ចំនួន​២​វត្ត នៅ​ស្រុក​រំដួល គឺ​វត្ត​ព្រែ​កពក និង​វត្ត​ធ្នង់ ដើម្បី​បន្ត​កសាង សមិទ្ធផល​នានា​ក្នុង​ទីវ​ត្ត​។

​នៅក្នុង​ឱកាស​នោះដែរ លោក សៅ  សុ​វ​ណ្ណី ក៍បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន ប្រជាពលរដ្ឋ នៅ​ទីនោះ ពីព្រោះ​សម្តេច​តែងតែ គិតគូរ​អំពី ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។

​លោក​បាន​មានប្រសាសន៍ថាៈ យើង​មាន​អ្វីៗ ដូច​សព្វថ្ងៃនេះ ក៍​អា​ស្រ​យ័​ដោយ យើង​មាន​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩​។ អស់​រយៈពេល ៣៧​ឆ្នាំ​មកហើយ ដែល​ប្រទេស​យើង បាន​រំដោះ​ពី​របប​ប្រល័យពូជសាសន៍ ហើយ​បាន​កសាង​ប្រទេសជាតិ អោយមាន​ភាព​រីកចម្រើន ដូច​សព្វថ្ងៃនេះ ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ​។​

​លោក សៅ សុ​វ​ណ្ណី ក៍បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តាជួយ​ថែរក្សា​នូវ រាល់​សមិទ្ធផល​នានា ដែល​យើង​មាននៅ​ថ្ងៃនេះ ឱ្យបាន​គង់វង្ស យូរអង្វែង ដើម្បី​ទុកជា​គុណប្រយោជន៍ ប្រើប្រាស់ ត​ទៅមុខទៀត​។ បន្ទាប់មក លោក សៅ សុ​វ​ណ្ណី ក៏បាន​អ​ព្ជើ​ា​ញ​ចូលរួម នៅក្នុង​កម្មវិធី បញ្ចូល សមាជិក បក្ស​ថ្មី ចំនួន​៣៧​នាក់ ស្រី​៨​នាក់ នៅ​ឃុំ​ថ្នា​ធ្នង់ ព្រមទាំង​បាន​ពិសា​របាយ​សាមគ្គី រួមគ្នា​ជាមួយ សមាជិក​បក្ស​ឃុំ​ថ្នា​ធ្នង់ ជាង​៧០០​នាក់ ផងដែរ​៕V​/S