សាលាបឋមសិក្សា​មួយ នៅ​ស្រុក​អង្គរជុំ ស្នើអោយ​អង្គភាព​ពាក់ព័ន្ធ មក​រាវរក​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បន្ទាប់ពី​រកឃើញ​គ្រឿងផ្ទុះ​

​សៀមរាប:
យុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន ត្រូវបាន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃ សាលា បឋមសិក្សា គោក​ត្រប់ ស្ថិតក្នុង​ភូមិ​ស្លាត ឃុំ​ខ្វាវ ស្រុក​អង្គរជុំ បាន​ប្រទះឃើញ នៅពេល​ថ្មីៗ​នេះ​។ ករណីនេះ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស ខាងលើ បាន​ស្នើអោយ​អង្គភាព ពាក់ព័ន្ធ​គ្រឿងផ្ទុះ ចុះមក​រាវរក​យុទ្ធ​ភ័​ណ្ឌ​ទាំងនោះ ដើម្បី​បញ្ចៀស​ពី​ការគ្រោះថ្នាក់​។​
​    ​
​តំណាង​សាលាបឋមសិក្សា គោក​ត្រប់  បានស្នើ​ឡើង​យ៉ាង​ដូច្នេះ កាលពី​ល្ងាច​ថ្ងៃទី​២៨ មេសា កន្លងមកនេះ បន្ទាប់ពី​គ្រឿងផ្ទុះ​មួយចំនួន ត្រូវបាន​គេ​ប្រទះឃើញ ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៥ ខែមេសា កន្លងទៅនេះ ស្ថិតនៅ​ជិត​សាលាបឋមសិក្សា ដាច់ស្រយាល​មួយ​នេះ​។​
​    ​
​លោក ភឹង ដៀ​ត លោកគ្រូ​បង្រៀន នៅ​សាលាបឋមសិក្សា​គោក​ត្រប់ បាន​បញ្ជាក់ថា សាលា​គោក​ត្រប់ បាន​បង្កើតឡើង នៅ​ឆ្នាំ​២០១៣ ក្រោម​ការជួយឧបត្ថម្ភ កសាង​ក្រោម​ជំនួយ​របស់​ប្រទេស​ដា​ណឺ​ម៉ាក ។​
​    ​
​តំបន់​អសន្តិសុខ​នៅ​ទីនោះ ត្រូវបាន​ពួកគាត់ ចាត់ទុកថា នៅ​បង្ក​គ្រោះថ្នាក់​នៅឡើយ ព្រោះថា តំបន់​នោះ គឺជា​សមរភូមិ​ចុងក្រោយ រវាង​ទ័ព​ខ្មែរក្រហម និង​ទ័ព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ហើយក៏​ជាការ​បញ្ចប់ សង្គ្រាម​ចុងក្រោយ ដែល​អាច​បន្សល់ទុក​នូវ​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ​ជាច្រើន ដែល​មិនទាន់បាន​រាវរក​។​
​    ​
​លោក ភឹង ដៀ​ត ក្នុងនាម​ថ្នាក់ដឹកនាំ សាលាបឋមសិក្សា បាន​ស្នើសុំ​អោយមាន ការចុះ​មករា​វរ​កមី​ន ពី​សំណាក់​អង្គភាព​ពាក់ព័ន្ធ​គ្រឿងផ្ទុះ ជាពិសេស​អង្គភាព​ស៊ីម៉ាក់ បើ​មិន​ដូច្នោះ​ទេ ថ្ងៃ​ណាមួយ ធ្វើអោយ​សិស្សានុសិស្ស ឬ ប្រជាពលរដ្ឋ អាច​រងគ្រោះ​ដោយសារ យុទ្ធ​ភ័​ណ្ឌ​មិន​ទាប់​ផ្ទុះ​ទាំងនោះ​។​
​    ​
​ដោយឡែក លោក ភ្លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​បញ្ជាក់ថា លោក​បានទទួល​ព័ត៌មាន​នោះ ពីសា​លា ហើយ​លោក នឹងធ្វើ​ការទាក់ទង ជាមួយ​អង្គភាព ស៊ីម៉ាក់ អោយគេ​មក​ធ្វើ​ប្រតិបត្តិការ រាវរក​គ្រឿងផ្ទុះ​ទាំងនោះ ដើម្បី​បញ្ចៀស​ដល់​អាយុជីវិត ប្រជាពលរដ្ឋ​។​

​លោក​អភិបាលស្រុក បាន​ទទួលស្គាល់ថា តំបន់​នោះ ពិតជា​បាន​បន្សល់ទុក​នៅក្រោយ​គេ នូវ​សង្គ្រាមស៊ីវិល ហើយ​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ក៏​នៅ​រាយប៉ាយ ក្នុង​ដី​ច្រើន​ដែរ ៕V/S