​ស្រុក​វ៉ារិន ខ្យល់ព្យុះ​ដ៏​កាច​សាហាវ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ២៥៩ ខ្នង របួស​សមនុស្ស​៣​នាក់

​សៀមរាប:
ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​២៥៩​ខ្នង ត្រូវបាន​ខ្យល់ព្យុះ បោកបក់​បំផ្លាញ ក្នុង​ហេតុការណ៍​មួយ កើតឡើង​កាលពី​វេលា​ម៉ោង ៥​ល្ងាច​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦  ស្ថិតនៅ​ក្នុងភូមិ​ចំនួន​៥ ក្នុង​ឃុំ​ស្រែ​ណូយ ខេត្តសៀមរាប​។ ក្នុង​ហេតុការណ៍​នោះ ធ្វើអោយ​ប្រជាពលរដ្ឋ ចំនួន​៣​នាក់ របួស និង​ខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ជាច្រើន​ថែមទៀត​ផង​។​
​    ​    ​
អាជ្ញាធរ​ដែនដី ភូមិ​ចំនួន​៥ ដែល​រង​ប៉ះពាល់ ដោយសារ​ខ្យល់ព្យុះ មាន​ភូមិ​វត្ត ភូមិ​ស្រែ ពោធិ៍ ភូមិ​ដៃ​អាវ ភូមិ​គោក​វត្ត ភូមិ​ស្រែ​ណូយ ក្នុង​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​។​
​    ​   
​ផ្ទះ​ប្រជាពលរដ្ឋ ដែល​ទទួលរង​ប៉ះពាល់ ចំនួន​២៥៩​ខ្នង​នោះ គឺមាន​២៤​ខ្នង ត្រូវបាន ខ្យល់​បោកបក់ បំផ្លាញ​ទាំងស្រុង ដោយឡែក ២៣៥ ខ្នង ត្រូវបាន​ប៉ើង​ដំបូល​។ ក្នុង​ហេតុការណ៍​នោះ ត្រូវបាន​គេ​រាយការណ៍​ថា មាន​មនុស្ស​៣​នាក់ បានរ​ងរ​បូស​ធ្ងន់ និង​ស្រាល ត្រូវបាន​អាជ្ញាធរ​ដែនដី ដឹក យកមក​ព្យាបាល នៅ​មន្ទីរពេទ្យ​។​
​    ​    ​
​លោក​វីរ​សេនីយ៍​ទោ ណុប សារ៉ាក់ អធិការនគរបាល ស្រុក​វ៉ារិន បាន​បញ្ជាក់ថា ក្នុង ហេតុការណ៍​នោះ បណ្តាលអោយ​ខូចខាត រថយន្ត​ចំនួន​៦​គ្រឿង និង​សម្ភារៈ​ប្រជាពលរដ្ឋ អស់​ជាច្រើន​ថែម​ទៀតផង​។
​    ​    ​
​លោក​វរសេនីយ៍ទោ ណុប សារ៉ាក់ បាន​បញ្ជាក់ថា នៅ​ម៉ោង​កើតហេតុ ភូមិ​ឃុំ​ខាងលើ មាន​ភ្លៀង​លាយឡំ និង​ខ្យល់​កន្ត្រាក់​ដ៏​ធំ​មួយ ក្នុង​រយៈពេល តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ធ្វើអោយ​រលំ​ផ្ទះ និង​ប៉ើង​ដំបូល​ចំនួន​២៥៩​ខ្នង ស្មើនឹង​ប្រជាពលរដ្ឋ ២៥៩​គ្រួសារ ។​
​    ​
​ហេតុការណ៍​ខាងលើនេះ គឺជា​ហេតុការណ៍​ធំ​ទី​១ របស់​ខេត្តសៀមរាប ដែលជា​ខេត្ត​មួយ តែងតែ​ជួប​នៅ​ហេតុការណ៍ គ្រោះធម្មជាតិ ស្ទើរ​ជា​រៀងរាល់ឆ្នាំ ហើយ​ក្នុង​មួយឆ្នាំៗ មានផ្ទះ​ប្រជាពលរដ្ឋ រាប់រយ​ខ្នង ជាប្រចាំ ដែល​តែងតែ​ជួប ខ្យល់ព្យុះ បំផ្លាញ​បែបនេះ​៕V/S