ល្បិចថ្មី! ​​​ប្លន់​ម៉ូតូ​ពីស្រី​ស្អាត​

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ Zoomer-X ត្រឡប់​​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ​ ក៏​ត្រូវ​ជនសង្ស័យ​២​នាក់​ចាប់​ទះ​​​​កំភ្លៀង​ ហើយ​ភ្ជង់​ប្លន់​​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ដាក់ដូចជា​ករណី​សង្សារ​ឈ្លោះគ្នា កាលពី​វេលា​ម៉ោង​១០ ​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ​ឧសភា​ តាម​បណ្តោយ​ផ្លូវ​១៨២ ស្ថិត​​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧មក​រា ។

​ប្រភពឱ្យ​ដឹង​​ថា មុន​ពេល​​កើតហេតុ ​ជន​រង​គ្រោះ​​មាន​គ្នា​៥​នាក់ ក្នុង​នោះ​ប្រុស​ម្នាក់ ហើយ​រូប​នាង​​ជិះ​ម៉ូតូ​ម៉ាក Zoomer-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FC9671 ទើបនឹង​មក​ពី​ដើ​លេង​នៅ​កោះ​ពេជ្រ ដោយ​បើក​តាម​បណ្តោយ​១២៥​ កែង​ផ្លូវ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​នៅ​ម្តុំ​ផ្សារ​អូរប្ញ​ស្សី​ ។ ពួក​គេ​បាន​បែកផ្លូវ​គ្នា​ជាមួយ​មិត្ត​ភក្តិ​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ជូន​មិត្តភក្តិ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម​ ជិះ​ម៉ូតូ​ម៉ាក​Zoomer-X ដូច​គ្នា​ពណ៌​.ស មិន​ចាំ​ស្លាក​លេខ​បាន​មក​​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់ ​យក​ម៉ូតូ​ពី​នារី​រង​គ្រោះ​នឹង​បាន​ទះ​កំផ្លៀង​​​៣​កំផ្លៀង ​ហើយ​ជិះ​យក​ម៉ូតូ​រត់គេច​ខ្លួន​បាន​ស្រមោល​ ។

ក្រោយ​​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​ព្រលិត​ជួយ​អន្តរាគមន៍ ​។