ប្រាក់ សុវណ្ណារ៉ា ​សរសើរ ​បារាំង ​ថា​បិទ វឌ្ឍនាកា ​ជិត​ឈឹង

លោក ​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹង​កេត​អង្គរ​បាន​និយាយ​សរសើរ​ដល់​សមត្ថភាព​​ខ្សែ​ការពារ​វ័យ​ក្មេង សឿត បារាំង ​របស់​ភ្នំពេញ​ក្រោន​ថា​ពិត​ជា​ខ្លាំង​មែន ដោយ​អាច​បិទ​កីឡាករ ចាន់ វឌ្ឍនាកា ​ក៏​ដូចជា​កីឡាករ​បរទេស​របស់​ក្រុម​លោក​បាន។

 

 ប្រាក់ សុវណ្ណារ៉ា ​សរសើរ ​បារាំង ​ថា​បិទ វឌ្ឍនាកា ​ជិត​ឈឹង កីឡាករ សឿត បារាំង

 

ជំនួប​បឹង​កេត​អង្គរ​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញ​ក្រោន​ពិត​ជា​ជក់ចិត្ត​មែនទែន ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ចូល​រួម​ទស្សនា​ផ្ទាល់​ប្រមាណ​ជា​ជិត​៤​ពាន់​នាក់​នៅ​កីឡដ្ឋាន RSN ។ ត្បិត​តែ​ក្រុម​ភ្នំពេញ​ក្រោន បរាជ័យ​ក្នុង​ដី​ខ្លួន​ឯង ១-០ ​មែន ប៉ុន្តែ​គេ​ក៏​បាន​មើល​ឃើញ​សមត្ថភាព​យុវជន​ក្រោន​​ប៉ុន្មាន​នាក់ពិត​ជា​ខ្លាំង​មែន ដោយ​អាច​លេង​ជាមួយ​កីឡាករ​មាន​បទ​ពិសោធន៍​ច្រើន​បាន​យ៉ាង​ល្អ ជាពិសេស​តំបន់​ការពារ​ដែល​អាច​បិទ​កីឡាករ​សំខាន់​ៗ​របស់​បឹង​កេត​​មិន​ឱ្យធ្វើអ្វី​បាន។

 

 ប្រាក់ សុវណ្ណារ៉ា ​សរសើរ ​បារាំង ​ថា​បិទ វឌ្ឍនាកា ​ជិត​ឈឹងលោក ប្រាក់ សុវណ្ណារ៉ា

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម​បឹងកេត​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖​“បាទ ​ក្រុម​ភ្នំពេញ​ក្រោន​ពិត​ជា​ធ្វើ​បាន​ល្អ ពួកគេ​ប្រើ​កីឡាករ​ក្មេង​ៗ​បាន ជា​ពិសេស​កីឡាករ សឿត បារាំង ​ដែល​ជា​ខ្សែ​ការពារ​រឹងមាំ​ម្នាក់។ ​យើង​មើល​ឃើញ​ក្នុង​ប្រកួត​នេះ ​គាត់​ពិត​ជា​ធ្វើ​បាន​ល្អ ដោយ​អាច​បិទ​ វឌ្ឍនាកា ​និង​កីឡាករ​បរទេស​បាន … ​ពិត​ជា​ល្អ​មែន”។

 

ចំពោះ​ប្រវត្តិ សឿត បារាំង ​វិញ ​ជា​កីឡាករ​មក​ពី​ខេត្ត​សៀមរាប ​ដែល​ធ្វើ​តេស្ដ​ជាប់​ឈុត​យុវជន​ដំបូង​របស់​ក្រោន​កាល​ពី​ចុង​ឆ្នាំ​២០១០​កន្លង​ទៅ ។ យុវជន​របស់​ភ្នំពេញ​ក្រោន​វ័យ​១៦​ឆ្នាំ​រូប​នេះ ទើប​តែ​​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ចូល​លេង​ឈុត​ធំ​​ក្នុង​រដូវ​កាល​ថ្មី​នេះ​ ប៉ុន្តែ​ត្រូវ​បាន​គ្រូ​បង្វឹក​ក៏​ដូចជា​អ្នក​គាំទ្រ​ពេញ​ចិត្ត​ទម្រង់​លេង​ជា​ខ្លាំង៕

 

អត្ថបទ៖ មុន្នី រម្យ