សម្រង់​មតិ៖ ពលរដ្ឋ​អូស្ដ្រាលី​សុខ​ចិត្ដ​បង់​ពន្ធដារ​កាន់​តែ​ច្រើន​បើ​សិន​វា​ធ្វើ​ឲ្យ​សេវាកម្ម​សុខភាព​សាធារណៈ​កាន់​តែ​ប្រសើរ​

ការស្ទង់មតិមួយបង្ហាញថា ពលរដ្ឋអូស្ដ្រាលីសុខចិត្ដបង់ពន្ធដារចូលរដ្ឋកាន់តែច្រើន ប្រសិនបើប្រាក់ចំណូលរបស់រដ្ឋទាំងនោះត្រូវគេយកទៅប្រើដើម្បី ធ្វើឲ្យសេវាកម្មសុខាភិបាលជាតិកាន់តែប្រសើរ។

ស្ថាប័ន Per Capita ដែលសិក្សាគោលនយោបាយសាធារណៈអូស្ដ្រាលីបានរៀបចំធ្វើការស្ទង់មតិតាមអ៊ិនធើរណិតមួយដែលគេធ្វើជារាល់ឆ្នាំ ដោយសាកសួរមតិពលរដ្ឋអូស្ដ្រាលី១ពាន់៤រយនាក់។

អ្នកឆ្លើយរាល់សំណួរជាច្រើននៅក្នុងការស្ទង់មតិនោះមានការយល់ឃើញមិនងាករេថា គេត្រូវតែធ្វើឲ្យប្រព័ន្ធពន្ធដារអូស្ដ្រាលីមានភាពយុត្ដិធម៌ត្រឹមត្រូវជាងមុន។

ទោះជាយ៉ាងនេះក៏ដោយ ក៏នាយកប្រតិបត្ដិនៃស្ថាប័ន Per Capita លោក David Hetherington បានប្រាប់ ABC ថា ការដំឡើងពន្ធដារខ្ពស់ជាងមុនមិនមែនជាបញ្ហានោះទេ ប្រសិនបើវានាំប្រយោជន៍ពិតជាក់ស្ដែងដល់សហគមន៍នោះ។

លោកថា បណ្ដាជនដឹងខ្លួនឯងថា ប្រសិនបើពួកគេចង់បានសេវាកម្មសាធារណៈល្អប្រសើរ ពលរដ្ឋអូស្ដ្រាលីសុខចិត្ដបង់ពន្ធបន្ថែមចូលរដ្ឋ៕

សម្រង់​មតិ៖ ពលរដ្ឋ​អូស្ដ្រាលី​សុខ​ចិត្ដ​បង់​ពន្ធដារ​កាន់​តែ​ច្រើន​បើ​សិន​វា​ធ្វើ​ឲ្យ​សេវាកម្ម​សុខភាព​សាធារណៈ​កាន់​តែ​ប្រសើរ​មន្ទីរពេទ្យកុមារនៅក្រុងមែលប៊ិន (Credit: ABC)

ប្រភពៈ radioaustralia

  • សម្រង់​មតិ៖ ពលរដ្ឋ​អូស្ដ្រាលី​សុខ​ចិត្ដ​បង់​ពន្ធដារ​កាន់​តែ​ច្រើន​បើ​សិន​វា​ធ្វើ​ឲ្យ​សេវាកម្ម​សុខភាព​សាធារណៈ​កាន់​តែ​ប្រសើរ​已关闭评论
  • 12 views
  • Hide Sidebar
    A+