អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ព្រះស្តេច បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្ដល់​ជូន​លោកតា ចេង សែម និង លោកយាយ តែ​ន ញ៉ា​ញ់ ​

អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ព្រះស្តេច បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្ដល់​ជូន​លោកតា ចេង សែម និង លោកយាយ តែ​ន ញ៉ា​ញ់ ​

ព្រៃវែង ៖ ព្រឹក​ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ​២០១៦​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ព្រះស្តេច​ដឹកនាំ​ដោយ​លោក ប៉ិច សុង ប្រធាន​គណៈកម្មាធិការ​អនុសាខា​ស្រុក និង​ជា​អភិបាលស្រុក​ព្រះស្តេច បាន​នាំ​យក​អំណោយ​មនុស្សធម៌​ផ្តល់​ជូន​លោកតា ចេង សែម អាយុ​៨៧​ឆ្នាំ​និង លោកយាយ តែ​ន ញ៉ា​ញ់ អាយុ​៧៧​ឆ្នាំ រស់នៅ​ភូមិ​ជៃ​អា​ខោល ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង អំណោយ​រួមមាន អង្ករ​៥០​គក មុង​១ កន្ទេល​១ ខ្នើយ​២ ភូ​យ​១ អំបិល​១​គីឡូក្រាម ប៊ីចេង​១​គីឡូក្រាម ស្ករស​១​គីឡូក្រាម ខ្ទឹម​០.៥​គីឡូក្រាម ទឹកត្រី​៦​ដប ទឹកស៊ីអ៊ីវ ៦​ដប ទឹកដោះគោ​៥​កំប៉ុង តែ​២​កញ្ចប់ មី​១​កេស ទឹក​សុទ្ធ​១​យូ ថវិកា​១០០,០០០​រៀល​។

លោក សុង​បាន​បញ្ជាក់​ថា កា​ផ្តល់​អំណោយ​នេះ​អនុសាខា កាកបាទក្រហម​ស្រុក​ព្រះស្ដេច បាន​ផ្តល់​ជូន​លោកតា លោកយាយ​ជា​លើក​ទី​២​ហើយ គ្រប់​ប្រជាពលរដ្ឋ​ក្រី​ក្រី​ចាស់ជរា​គ្មាន​ទីពឹង រូបលោក​តែងតែ​គៀងគរ​រក​ធនធាន​ពី​មិត្តភក្រ័ សប្បុរស​ជ​នានា​នៅ​ក្នុង​ខេត្ត​នៅ​ក្រៅ​ខេត្ត ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​ស្បៀង​បាន​ទាន់​ពេលវេលា ក្នុង​នោះ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមការងារ​ថ្នាក់​ជាតិ អាជ្ញាធរ​ស្រុក​គ្រប់​លំដាប់​ថ្នាក់​ផង​ដែរ៕