កំពុង​អង្គុយ​និយាយ​គ្នា​សុខៗ ត្រូវ​ជន​មិន​ស្គាល់​មុខ​២នាក់ ស្ទុះ​មក​កាប់​ទាំង​កម្រោល​

កំពុង​អង្គុយ​និយាយ​គ្នា​សុខៗ ត្រូវ​ជន​មិន​ស្គាល់​មុខ​២នាក់ ស្ទុះ​មក​កាប់​ទាំង​កម្រោល​



ភ្នំពេញ ៖ យុវជន​ម្នាក់ ​ខណៈ​ពេល​កំពុង​អង្គុយ​និយាយ​គ្នា​លេង​នៅមុខ​បន្ទប់​ផ្ទះ​ជួល​របស់​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ជា​បងប្អូន​នឹង​គ្នា​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ពីរ​នាក់​មក​កាប់​លើ​ជនរង​គ្រោះ​ទាំង​កំរោល ​ដោយ​មិន​ញញើត​ដៃ​ ដូច​មាន​គំនុំ​ជាមួយគ្នា​តាំងពី​ពេលណា​មក​អីចឹង ​ទោះបី​ជនរង​គ្រោះ​ខំ​រត់​រុល​ចូល​ក្រោម​គ្រែ​យ៉ាងណា​ក៏​ជន​ដៃដល់​នៅតែ​កាប់​បណ្ដាល​ឲ្យ​របួសធ្ងន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​យប់ ​ថ្ងៃ​ទី​១​ ខែ​ឧសភា​ ឆ្នាំ​២០១៦​ នៅ​ផ្ទះ​ជួល​ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ទា​ សង្កាត់​ត្រពាំង​ក្រសាំង​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ ឈិន ឈឺ​ន ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់ ​ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ម្ដុំ​ផ្សារ​ឯករាជ​២​ ភូមិ​ព្រៃ​ព្រីង​ខាងជើង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​មាន​ស្រុក​កំណើត​នៅ​ស្រុក​ស្អាង​ ខេត្ត​កណ្ដាល ដោយ​ជនរងគ្រោះ​មាន​របួស​ក្បាល ​និង​ដៃ​ធ្ងន់ធ្ងរ​ ហើយ​ត្រូវ​បាន​គេ​ដឹក​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ដើម្បី​ជួយសង្គ្រោះ។

បើ​តាម​ស្ត្រី​ឈ្មោះ ​ជិន ធា​រស់ ​ដែល​អះអាង​ថា​ខ្លួន​ជា​បងប្អូន​នឹង​គ្នា​ជាមួយ​ជនរងគ្រោះ​បាន​និយាយ​ថា​ នា​ពេល​កន្លងមក​ ជន​រង​គ្រោះ​មិនដែល​មកលេង​បន្ទប់​ជួល​របស់​គាត់​ទេ​ ពោល​គឺ​ទើបនឹង​មក​នៅ​ពេល​នេះឯង ប៉ុន្តែ​ខណៈ​ពេល​កំពុង​អង្គុយ​និយាយ​គ្នា​លេង​នៅមុខ​បន្ទប់​ជួល​សុខៗ​ ស្រាប់​តែ​មាន​ជន​មិន​ស្គាល់​មុខ​ មិន​ដើរ​ចេញពី​ខាង​ណា​ទេ​ បាន​ស្ទុះ​មក​កាប់​ជនរងគ្រោះ​ម៉ា​ឈ្នះ​ដៃ​ទាំង​កម្រោល​ដូច​មាន​គំនុំ​ជាមួយគ្នា​តាំងពី​ពេលណា​មក​អីចឹង ទាំង​ជនរងគ្រោះ​មិនដែល​មកលេង​ទីនេះ​ពី​ពេលមុន​មក​នោះ​ផង ​គឺ​ទើប​មកលេង​នៅ​ពេល​នេះឯង។

ប្រភព​បាន​បន្ត​ថា ​ពេល​កាប់​នោះ ​ជនរងគ្រោះ​ខំ​រត់​ចូល​ក្នុង​បន្ទប់​ជួល​ ហើយ​ថែមទាំង​រុល​ចូល​ក្រោម​គ្រែ​ទៀត​ផង​ ជនដៃដល់​នៅតែ​កាប់​ទៅលើ​ជនរងគ្រោះ​ថែមទៀត​។ ​ក្រោយពេល​កាប់​រួច​ជនដៃដល់​បាន​រត់គេចខ្លួន​បាត់ស្រមោល​ គ្មាន​អ្នកណា​ស្គាល់​ឡើយ​។

បើ​តាម​ប្រភព​ខ្លះ​បាន​លើក​ឡើង​ថា​ ទំនង​ជនដៃដល់​ខឹង​នឹង​ជនរងគ្រោះ​មក​និយាយ​សាសង​គ្នា​ជាមួយ​ស្ដ្រី​ម្ចាស់​បន្ទប់​ អាច​ជនដៃដល់​នោះ​មាន​អារម្មណ៍​ប្រច័ណ្ឌ​ច្រណែន​នឹង​ជនរងគ្រោះ​ក៏​ថា​បាន​ដែរ ​ព្រោះ​ជនរងគ្រោះ​មិនដែល​មក​ទីនោះ​ផង ​រឿង​អី​គេ​មាន​គំនុំ​ជាមួយគ្នា​ពី​ពេលណា​មក។​ ម្យ៉ាងទៀត ​អាច​ជនដៃដល់​នោះ​លួច​ស្រឡាញ់​ជនរងគ្រោះ​ក៏​ថា​បាន​នៅ​ពេល​ឃើញ​បែបនេះ​ក៏​មាន​អារម្មណ៍​ខឹង​ ហើយ​មក​កាប់​ជនរងគ្រោះ​តែម្ដង៕