លោក ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ចុះ​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក ​ស្ថិតនៅ​ភូមិ​កំពង់​ថ្នល់​ឃុំ​ល្វា ស្រុក​ព្រះ​ស្តេច​

ព្រៃវែង ៖ ស្រុក​ព្រះ​ស្តេច ដោយ​បាន​ការ​យក​ចិត្ត​ទុកដាក់​ពី លោក ជា សុ​មេធី​អភិបាលខេត្ត​ព្រៃវែង និង​លោក ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ស្រុក​ព្រះ​ស្តេច បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​នៅ​ក្នុង​ស្រុក​តាមរយៈ​ធ្វើ​ស្រូវ​រដូវប្រាំង និង​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក លោក ហ៊ឺ បា​វី បាន​មាន​ប្រសាសន៍ថា ម៉ាស៊ីន​បូម​ទឹក របស់​លោក​នេះ អាច​បូម​ជួយសង្គ្រោះ​ស្រូវប្រាំង​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ភាព​រាំងស្ងួត​បាន​ចំនួន​៥​ឃុំ គឺ​ឃុំ​ល្វា ឃុំ​ជៃ​កំពក អង្គ​រាជ និង​ឃុំ​សេនា​រាជ​ឧ​ត្ត​ម សរុប​ចំនួន​៥០០០​ហិតា។ ការ​បូម​ទឹក​ដាក់​ស្រែ​គឺជា​ការ​ចំណាយ​របស់​ឯក​ឧត្ដម​ផ្ទាល់ សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើស្រែ​បង្កើន​រដូវ ជាពិសេស​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ទាំង​៥​។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​ដែល​បាន​ក្រុមការងារ​ជួយ​ដល់​ពួក​គាត់​ឲ្យ​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ដោយ​មិនបាច់​ធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នោះ​ទេ ការ​បូម​ទឹក ការ​ស្តារ​ប្រឡាយ គឺជា​ស្រប​និង​ប្រសាសន៍​សម្តេច តេ ជោ​សែន អោយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ក្រុមការងារ​ថ្នាក់​ជាតិ អង្គភាព​ពាក់ព័ន្ធ យកចិត្ត​ទុក្ខ​ដាក់ ជួយសង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ដែល​ជួប​ភាព​រាំងស្ងួត។

តម​ក លោក ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ស្រុក​ព្រះស្តេច រួម​និង​លោក បិ​ច សុង អភិបាលស្រុក​ព្រះស្តេច លោក យោគ ឌី ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​អញ្ជើញ​ទៅ​ពិនិត្យ​ការ​ស្តារ​ប្រឡាយ​បូ​ពារ និង​ការ​ស្តារ​ប្រឡាយ​នៅ​ឃុំ​បន្ទាយ​ចក្រី និង​ឃុំ​សេនា​រាជ​ឧត្ដម​មាន​ប្រវែង​៤១២០​ម៉ែត្រ សម្រាប់​ស្រោចស្រព​ស្រូវ​រដូវប្រាំង​ចំនួន​៥១៧​ហិតា ការ​ស្តា​យ​នេះ​បាន​មកពី​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរ​ធនធាន​ទឹក និង លោក ហ៊ឺ បា​វី ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ស្រុក​ព្រះ​ស្តេច ក្នុង​នោះ​មន្ទីរ​ធនធាន​ទឹក​ឧបត្ថម្ភ​គ្រឿងចក្រ លោក ហ៊ឺ បា​វី ចំណាយ​លើ​ប្រេង​ទាំងស្រុង មានប្រសាសន៍​ក្នុង​ឱកាស​ដែល​លោក​ចុះ​ពិនិត្យ​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦៕