មាស សុខ​សោភា ​លាន់មាត់​ក្រោយពី​ឃើញ Huawei P9 ៖«​ល្អ​ពេក​ហើយ មិន​ប្ដូរ​មិន​បានទេ​»

មាស សុខ​សោភា ​លាន់មាត់​ក្រោយពី​ឃើញ Huawei P9 ៖«​ល្អ​ពេក​ហើយ មិន​ប្ដូរ​មិន​បានទេ​»



ភ្នំពេញ ​៖ តារា​ចម្រៀង មាស សុខ​សោភា ដ៏​ល្បី សម្រាប់​យុវវ័យ បាន​លាន់មាត់​ក្រោយពី​ឃើញ Hua​wei P9 ថា ​“​យី​! ល្អ​ពេក​ហើយ បើ​មិន​ប្ដូរ​ទៅ​ប្រើ P9 មិន​បានទេ​​”។ ការ​ថ្លែង​បែបនេះ​​កញ្ញា ត្រូវ​បាន​អ​ញ្ជើញ​ឲ្យ​ចូលរួម​ជា​តារា​កិត្តិយស​ក្នុង​កម្មវិធី​សាកល្បង​ប្រើ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ Huawei គឺ Huawei P9 ជា​លើកដំបូង រួម​ជាមួយ​នឹង​វត្តមាន​របស់​អ្នកសារព័ត៌មាន​ជាច្រើន ព្រមទាំង​ក្រុមការងារ និង​ថ្នាក់​ដឹកនាំ​របស់ Huawei ផង​ដែរ​។​

នៅក្នុង​ពិធី​បង្ហាញ Huawei P9 តារា ចម្រៀង មាស សុខ​សោភា បាន​អះ​អាង​ថា កញ្ញា​ធ្លាប់​ប្រើ​ស្មា​ត​ហ្វូ​ន Huawei អស់​ជាច្រើន​ម៉ូ​ឌែ​ល​មក​ហើយ​នោះ ហើយ​នៅតែ​ភ្ញាក់ផ្អើល​ជាមួយនឹង P9 ស៊េរី​ថ្មី​នេះ​។

កញ្ញា​បញ្ជាក់​ថា “​មិន​ភ្ញាក់ផ្អើល​យ៉ាងម៉េច​ទៅ បើ​រាល់ដង​ធ្លាប់តែ​ឃើញ​ស្មា​ត​ហ្វូ​ន​មាន​កាមេរ៉ា​ខាង​ក្រោយ​តែមួយ ដល់​ឥឡូវ​ស្រាប់តែ P9 នេះ​មាន​កាមេរ៉ា​ភ្លោះ​តែម្តង ហើយ​របស់​ក្រុមហ៊ុន Leica ទៀត​។ ក្រុមហ៊ុន​ហ្នឹង​ល្បី​ណាស់​ខាង​ផលិត​កាមេរ៉ា​។ អ្នកណា​ក៏​ដឹង​ដែរ​” សោភា​និយាយ​បណ្ដើរ ​សើច​បណ្ដើរ ដោយ​បន្ថែម​ទៀត​ថា​ “​ខ្ញុំ Fan របស់ Huawei យូរហើយ ដោយសារតែ​ក្រុមហ៊ុន​ហ្នឹង​ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​មក​លើក​ណា​គឺ​ដឹង​តែ​មាន​អ្វី​ដែល​ថ្មីៗ​ប្លែកៗ​តែម្តង ច្រើនជាង​អ្វី​ដែល​នាង​ខ្ញុំ​គិត​ទៅ​ទៀ​ត​”​។​

Huawei P9“ ការ​ថត រូបភាព ពិតជា​ច្បាស់​មែន​ខ្ញុំ​ទទួលស្គាល់​។ នេះ​បើ​ប្រៀបធៀប​ជាមួយ​រូបភាព​ដែល​ថត​ដោយ​ស្មា​ត​ហ្វូ​ន​ផ្សេង​ក៏​នៅតែ​ច្បាស់​ជាង​ដែរ ហើយ​មាន​ពន្លឺ​ភ្លឺ​ជាង ព្រោះ​បើ​តាម​សម្ដី​បង​យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ គាត់​ថា ​ពេល​ដែល​យើង​ថត កាមេរ៉ា​ទាំង​២​ហ្នឹង​ដំណើរ​ការ​ព្រម​គ្នា ម្ខាង​ចាប់​ពណ៌ ម្ខាង​ជំនាញ​ចាប់​ពណ៌​ស​ខ្មៅ អញ្ចឹង​រូបភាព​ដែល​ចេញ​មក​គឺ​ភ្លឺ និង​ដិត​ច្បាស់​​”។

កញ្ញា​ សោភា ​ថ្លែង​បន្ត​ថា “​សម្រាប់​នាង​ខ្ញុំ P9 ងាយស្រួល​កាន់ ​និង​ដាក់​តាម​ខ្លួន​ដោយសារ​ផ្ទៃ​អេក្រង់​វា​តែ ៥.២​អ៊ី​ញ​។​ ”​ពេល​សួរ​ថា​ សោភា​មានបំណង​ចង់​ប្ដូរ​ពី Mate 8 ទៅ P9 ឬ​អត់ កញ្ញា​សោភា ​សើច​ហើយ​និយាយ​ថា​ “​គិតថា​ទប់ចិត្ត​មិន​បានទេ តែ​គិតៗ​ទៅ បើ​ទិញ P9 មួយទៀត​ទៅ​មិនល្អ​ជាង​? ព្រោះ​បើ​តាម​ខ្ញុំ​គិត តម្លៃ​ក៏​មិនសូវ​ជា​ថ្លៃ​ណាស់ណា​ដែរ​។ ​”“​ខ្ញុំ​អត់​ដែល​ថតរូប​ពណ៌​ស​ខ្មៅ​សុទ្ធ​ទេ តែ​មុន​ហ្នឹ​ង​បន្តិច ខ្ញុំ​សាកល្បង​យក P9 ហ្នឹង​មក​ថត​។ និយាយ​មិន​ចេញ​ទេ​។ រូបភាព​ស្អាត​តែម្តង​។ ស​ខ្មៅ​មែន តែ​មាន​អារម្មណ៍​ថា ​ដូច​យក​កាមេរ៉ា​អាជីព​ធំៗ​មក​ថត​អញ្ចឹង ហើយ​ភ្លឺ​ច្បាស់​ទៀត អត់​មាន​ព្រិល​ទេ​។ ដល់​អ៊ីចឹង នាង​ខ្ញុំ​ស្លុង​អារម្មណ៍​តែម្តង ចង់បាន​P9 ហ្នឹង​មួយទៀត តែ​ស្ដាយ​ណាស់​មិនទាន់​មកដល់​ស្រុក​ខ្មែរ​ជា​ផ្លូវការ​ទេ​។ សង្ឃឹមថានឹង​មកដល់​ឆាប់ៗ​នេះ​ទៅ​ចុះ​”។

​លោក អែម យុ​ទ្ធូ នាយក​ទីផ្សារ​ជាន់ខ្ពស់ ក្រុមហ៊ុន ស្មា​ត​ហ្វូ​ន Huawei ប្រចាំ​ប្រទេស​កម្ពុជា ថ្លែង​ថា​ “Huawei តែងតែ​មើលឃើញ​នូវ​តម្រូវការ​របស់​អតិថិជន ហើយ​តែងតែ​បង្កើត​នូវ​អ្វី​ដែល​ហួស​ពី​ការ​រំពឹ​ង​ទុក​របស់​ពួកគាត់ ដូចជា P9 នេះ​ជា​គំរូ​ស្រាប់​។ យើង​មិន​ត្រឹមតែ​ចង់​ឲ្យ​ការ​ថ​តរូប​លើ​ស្មា​ត​ហ្វូ​ន​មាន​លក្ខណៈ​ល្អ​ប្រសើរ​នោះ​ទេ តែ​យើង​ធ្វើ​វា​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​តាមរយៈ​កាមេរ៉ា​ភ្លោះ​នេះ ហើយ​យើង​ធ្វើ​អ្វី​ដែល​ថ្មី​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​គាំទ្រ​យ៉ាងច្រើន​កុះករ​របស់​អតិថិជន​យើង​​” ។ “​ទូរស័ព្ទ P9 ហ្នឹង​ស្តើង​មែនទែន ស្តើង​ជាង​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដទៃទៀត តែ​កាមេរ៉ា​អត់​លៀន​ចេញ​មក​ក្រៅ​ទេ​។ ដល់​អ៊ីចឹង​ផ្ទៃ​ខាងក្រោយ បើ​មើល​ពី​ចំហៀង​គឺ​រាបស្មើ​តែម្តង​។​ ហើយ​ខ្ញុំ​ស្រឡាញ់​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ហ្នឹង​ត្រង់​ថា​ គែម​សងខាង​ផ្ទៃ​អេក្រង់​វា​ស្តើង​មែនទែន​។ នាង​ខ្ញុំ​មើល​ដំបូង​ស្មាន​តែ​អត់​គែម​ព្រោះ​ស្តើ​ង​ពេក​។​

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦ ក្នុង​ទីក្រុង​ឡុងដ៍ ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន Huawei (Hua​wei Consumer Business Group) បាន​ធ្វើ​ការ​សម្ពោធ​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ខ្លួន​គឺ P9 និង P9 Plus​។ ក្រោម​កិច្ចសហការ​ជាមួយ Leica កាមេរ៉ា​ភ្លោះ​នៅ​លើ​P9 នឹង​នាំ​យក​នូវ​បទពិសោធន៍​នៃ​ការ​ថតរូប​លើ​ស្មា​ត​ហ្វូ​ន​ដ៏​ថ្មី​សន្លាង​ទៅកាន់​ឆាក​អន្តរជាតិ​។ P9 ត្រូវ​បាន​រំពឹង​ថា ​នឹង​មកដល់​ប្រទេស​កម្ពុជា​ក្នុង​ពេ​ល​ឆាប់ៗ​នេះ ដោយមាន​៦​ពណ៌​សម្រាប់​ជ្រើសរើស​គឺ ពណ៌​ស​លាយ​ប្រផេះ ពណ៌​មាស​ក្រហម ពណ៌​ទឹកប្រាក់ ពណ៌​មាស​ស្តើង ពណ៌​សេ​រ៉ា​មិច​ស និង​ពណ៌​មាស​ភ្លឺ​ចាំង​៕

មាស សុខ​សោភា ​លាន់មាត់​ក្រោយពី​ឃើញ Huawei P9 ៖«​ល្អ​ពេក​ហើយ មិន​ប្ដូរ​មិន​បានទេ​»

មាស សុខ​សោភា ​លាន់មាត់​ក្រោយពី​ឃើញ Huawei P9 ៖«​ល្អ​ពេក​ហើយ មិន​ប្ដូរ​មិន​បានទេ​»