របៀបធ្វើ ឆាក្តៅសាច់មាន់

ម៉ោះ​ ! នរ​ណា​ខ្លះ​ចង់​ចេះ​ធ្វើ​មុខ​ម្ហូប​ឆា​ក្ដៅ​សាច់​មាន់ ​?
របៀបធ្វើ ឆាក្តៅសាច់មាន់
‪‎គ្រឿង​ផ្សំ‬‬
- សាច់​មាន់​ ៣០០ក្រាម
- គល់​ស្លឹក​គ្រៃ ​១ដើម
- ស្លឹក​ក្រូច​សើច ​៣​សន្លឹក
- ម្ទេស​ដៃ​នាង​ ៣ផ្លែ
- គល់​ខ្ទឹម ​៣ដើម
- ខ្ទឹម​សរ ​២​កំពឹស
- ជីម្រះ​ព្រៅ ​១ដើម
‪គ្រឿង​ផ្សំ​រស​ជាតិ‬‬
- ទឹក​ប៉ាវ​ហ៊ឺ ​១/២​ស្លាប​ព្រា​កាហ្វេ
- ម្សៅ​ស៊ុប​មាន់ ​១/២​ស្លាប​ព្រាកាហ្វេ
- ស្កសរ​ ១/២​ស្លាប​ព្រាកាហ្វេ
- ទឹក​ត្រី ​១​ស្លាប​ព្រាកាហ្វេ
- ប្រេង​ឆា ​១​ស្លាប​ព្រាបាយ
‪វិធី​ធ្វើ‬‬
- យក​មាន់​ពន្លះ​យក​ឆ្អឹង​ចេញ​ កាត់​ជា​ដុំៗ​ប៉ុន​មេ​ដៃប្រ​ឡាក់​គ្រឿង ​ម្សៅ​ស៊ុប​យក​ទៅ​បំពង​ខ្លាញ់​ឱ្យ​ស្រពាប់​បន្តិច។- គល់​ស្លឹក​គ្រៃ ​ម្ទេស​ដៃ​នាង​ហាន់​បញ្ឆិត​ ស្លឹក​ក្រូច​សើច​ហាន់​ឲ្យ​ល្អិត ​ដើម​ខ្ទឹម​កាត់​កង់​ៗ ជី​ម្រះ​ព្រៅ ​បេះ​យក​តែ​ស្លឹក។- យក​ខ្ទះ​ចាក់​ខ្លាញ់​ចូល​កម្ដៅ​ឲ្យ​ក្តៅ ​ដាក់​បំ​ពង​ខ្ទឹម​ឲ្យ​ឈ្ងុយ​ ឆាគល់​ស្លឹក​គ្រៃ ​ស្លឹក​ក្រូច​សើច ​ម្ទេស​ទើប​ចាក់ ​សាច់​មាន់​ចូល ​បង់​គ្រឿង​មាន​ដូច​ជា៖ ​ស្កសរ​ ទឹក​ត្រី​ ប្រេង​ខ្យង​ រួច​ឆាត្រ​ឡប់​ចុះ​ត្រឡប់​ឡើង​ៗ​ឲ្យស្ងួត​ទឹក​ទើបដាក់​ ជី​ម្រះ​ព្រៅ ​និង​គល់​ខ្ទឹម​ចូល​ជា​ការ​ស្រេច។
‪របៀប​រៀប​ដាក់​ចាន‬‬- យក​ចាន​រាង​ជា​អ្វីក៏​បាន ​រៀប​សាឡាដ​ដាក់​ពី​ក្រោម​ ត្រ​សក់​ជុំវិញ ​ដាក់​សាច់​មាន់​ឆា​ចំ​កណ្តាល​លំអរ ​ដោយ​ផ្កា​ម្ទេស។
ដោយ៖ ឈូក ស
ប្រភព៖ មេផ្ទះ