មេធាវីលោកនី ចរិយា៖សំណួរព្រះរាជអាជ្ញា សួរមន្ត្រីអាដហុកជាសំណួរដាក់បន្ទុក

លោកសំ សុគង់ មេធាវីការពារក្តីលោក នី ចរិយា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅម៉ោង១២ ថ្ងៃ ត្រង់ថ្ងៃទី១ ឧសភានេះ ថា សំណួរដែលព្រះរាជអាជ្ញាបានចោទសួរទៅកាន់កូនក្តីរបស់ខ្លួន រួមទាំង មន្ត្រី អាដហុកទាំង៤រូប ភាគច្រើនជាសំណួរដាក់បន្ទុក ហើយស្ថិតនៅក្នុងសំណុំរឿងដូចគ្នា គឺសំណុំរឿង ដែ លទទួលបានពីអង្គភាពប្រឆាំងអំពើពុករលួយ។លោកថា ការសួរមន្ត្រីអាដហុក និងមន្ត្រីគ.ជ.ប អាចនឹង បន្តហូតដល់ព្រលប់ ថ្ងៃទី១ ឧសភា នេះទើបចប់។

យ៉ាងណាលោកសំ សុគង់ សុំមិនបកស្រាយជុំវិញសំណួរដែលព្រះរាជអាជ្ញាចោទសួរទៅកាន់កូនក្តី រប ស់ខ្លួន រួមទាំងមន្ត្រីអាដហុកឡើយ  តែមេធាវីរូបនេះ គ្រាន់តែបង្ហើបថា៖«រឿងតែមួយទេ ដែលព្រះ រាជ អាជ្ញាលើកមកសួរ គឺផ្អែកលើព័ត៌មានដែលACUប្រមូលបាន។  លោកបន្ថែមទៀតថា ព័ត៌មានដែល អង្គ ភាពប្រឆាំងអំពើពុករលួយ បញ្ជូនទៅកាន់តុលាការ គឺទាក់ទងនឹងអំពើពុករលួយ ដែលសង្ស័យ ថាអ្នក ទាំង៥នាក់ បានប្រព្រឹត្ត។

ចំណែកនៅខាងក្រៅរបងសាលាដំបូងរាជធានីភ្នំពេញ ក្រុមសមត្ថកិច្ចប្រដាប់ដោយដំបង និងខែល បាន រារាំង និងរុញច្រានមិនឲ្យក្រុមអ្នកតវ៉ាដែលគាំទ្រមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ស្រែកតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយលើកហេតុផលថា ធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងរំខានដល់ការសាកសួររបស់តុលាការ។ ទោះបីជាយ៉ាងណា ក្រុមអ្នកតវ៉ានៅតែស្រែកសុំឲ្យតុលាការទម្លាក់បទចោទលើអ្នកទាំង ៥នាក់ ដោយពួកគេអះអាងថា អ្នកពុករលួយគឺជាអ្នកមានអំណាច មិនមែនមន្ត្រីសង្គមស៊ីវិលទេ៕

មេធាវីលោកនី ចរិយា៖សំណួរព្រះរាជអាជ្ញា សួរមន្ត្រីអាដហុកជាសំណួរដាក់បន្ទុក

ប្រភពៈ វាយោ