ហ្វា​ន់ ពីង​ពីង ត្រូវ​តារា​ស្រី​ផ្សេង​ឆក់យក​សង្សារ​មក​ធ្វើជា​គូស្នេហ៍​បណ្តោះអាសន្ន​

6 Videos

កាលពីពេលថ្មីៗនេះនៅទីក្រុង ហាង ចូវ ខេត្ត ចឺ ជាង ប្រទេសចិន មានបើកការថតខ្សែភាព យន្តថ្មីមួយគឺរឿង «Dream Partner» របស់អ្នកដឹកនាំរឿងលោក ចាំង ថៃវៃ ដោយមានកាចូលរួម សម្តែងពីតារាសម្តែងល្បីៗរបស់ចិនគឺនាង យ៉ាវ ឆឹន និងលោក លី ឆឹន (គូដណ្តឹងនាង ហ្វាន់ ពីង ពីង) ព្រមទាំងតារាសម្តែងស្រីកូរ៉េនាង Jun Ji-hyun ព្រមទាំងតារាសម្តែងជាច្រើនរូបទៀត ។

ហ្វា​ន់ ពីង​ពីង ត្រូវ​តារា​ស្រី​ផ្សេង​ឆក់យក​សង្សារ​មក​ធ្វើជា​គូស្នេហ៍​បណ្តោះអាសន្ន​

មុនពេលចាប់ផ្តើមថតមានការធ្វើសន្និសីទកាសែតមួយ ដោយមានអ្នកកាសែតសួរទៅអ្នកដឹក នាំរឿងថា តើរវាងនាង យ៉ាវ ឆឹន និងនាង Jun Ji-hyun មួយណាស្រស់ស្អាតជាងគេ? ភ្លាមនោះនាង យ៉ាវ ឆឹន បានងាកទៅរកលោក ចាំង ថៃវៃ ហើយនិយាយថា លោកអ្នកដឹកនាំរឿងចូរគិតឲ្យបាន ច្បាស់លាស់ ព្រោះនៅទីនេះ គឺជាមូលដ្ឋានរបស់ខ្ញុំ ហើយបាននាំគ្នាសើច ។

ហ្វា​ន់ ពីង​ពីង ត្រូវ​តារា​ស្រី​ផ្សេង​ឆក់យក​សង្សារ​មក​ធ្វើជា​គូស្នេហ៍​បណ្តោះអាសន្ន​

បន្ទាប់មកអ្នកដឹកនាំរឿងក៏ចាប់ផ្តើមរំលឹកដល់អនុស្សាវរីយ៍នៃការជួបគ្នានាគ្រាដំបូងជាមួយនាង យ៉ាវ ឆឹន នៅពេលបានជួបនាងជាគ្រាដំបូង គឺមានអារម្មណ៍ថានាងពិតជាស្រស់ស្អាតណាស់ ។ មានទម្រង់ភ្នែកមួយគូធំៗ និងមានទម្រង់មុខដូចកូនកាត់ចិន-អឺរ៉ុប ហើយសូម្បីតែមិត្តភក្តិខ្ញុំក៏សរ សើរពីសម្រស់របស់នាងមិនដាច់ពីមាត់ដែរ ។ ដូច្នេះ ខ្ញុំគិតថានាង យ៉ាវ ឆឹន ពិតជាស្រស់ស្អាតជាង នាង Jun Ji-hyun ។ ក្រៅពីនោះនាង យ៉ាវ ឆឹន ក៏មានទេពកោសល្យនៃការសម្តែងល្អឥតខ្ចោះផងដែរ ព្រោះនាងអាចសម្តែងបានគ្រប់ទម្រង់ទាំងអស់ ។

ហ្វា​ន់ ពីង​ពីង ត្រូវ​តារា​ស្រី​ផ្សេង​ឆក់យក​សង្សារ​មក​ធ្វើជា​គូស្នេហ៍​បណ្តោះអាសន្ន​

ទាក់ទងដល់ការថតឈុតស្នេហាថើបបឺតមាត់ ជាមួយនឹងតារាសម្តែងប្រុសលោក លី ឆឹន នោះនាង យ៉ាវ ឆឹន បានបញ្ជាក់ថា រឿងនេះធ្លាប់បាន ប្រកាសប្រាប់នាង ហ្វាន់ ពីងពីង រួចហើយ ដូច្នេះមិនខ្លាចនាងប្រចណ្ឌឡើយ ។ រឿងមួយទៀត ដែលគួរឲ្យចាប់អារម្មផងដែរនោះ គឺនាង យ៉ាវ ឆឹន បានទម្លាយអាថ៌កំបាំងរបស់លោក លី ឆឹន ថាក្នុង ពេលថតកុនឲ្យតែអ្នកដឹកនាំរឿងស្រែកថា cut គឺគាត់ស្ទុះទៅទទួលទូរស័ព្ទរបស់នាង ហ្វាន់ ពីងពីង  ភ្លាម ។ ក្រៅពីនោះនាង យ៉ាវ ឆឹន បាននិយាយបែបកំប្លែងទៀតថា ពិតមែនតែលោក លី ឆឹន ជា របស់នាង ហ្វាន់ ពីងពីង ក្តីតែពេលនេះសុំធ្វើជាគូស្នេហ៍របស់ខ្ញុំជាបណ្តោះអាសន្នសិន ៕ គ ឡេង