តារាស្រីថៃល្បីៗ ទាំង១១ នាក់នេះ ត្រូវគេជឿជាក់ថា ច្រមុះរបស់ពួកគេ គឺខ្ពស់ស្រួច ពីធម្មជាតិពិតៗ !

ថៃ៖ ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប បានធ្វើឲ្យតារាស្រីភាគច្រើន ជ្រួលជ្រើមកែខៃសម្រស់របស់ខ្លួន ឲ្យស្អាតទ្វេដង ដែលអ្នកខ្លះ បានកែកុនកន្លែងខ្វះខាតបន្តិចបន្តួច រីឯអ្នកខ្លះទៀត បានកែស្ទើរតែមួយដងខ្លួនតែម្តង។

យោងតាមប្រភព បានបង្ហាញពីតារាស្រីថៃល្បីៗមួយចំនួន ដែលគេជឿជាក់ថា មិនធ្លាប់បានកែកុនច្រមុះ។ ចំពោះខ្ទង់ច្រមុះរបស់តារាស្រីទាំងនោះ ពិតជាខ្ពស់ ស្រួច ពីធម្មជាតិ ដែលពិបាកធ្វើឲ្យអ្នកជឿណាស់ថា ពួកគេមានច្រមុះស្អាតពីកំណើតបែបនេះ។ 

មិនតែប៉ុណ្ណោះ តារាស្រីៗថៃ ក៏តែងតែបង្ហាញភាពជាក់ស្តែង ទៅលើខ្ទង់ច្រមុះរបស់ពួកគេ ទៅកាន់អ្នកគាំទ្រជារឿយៗផងដែរ ដែលពេលខ្លះ ពួកគេបានញី និងច្របាច់ច្រមុះរបស់ខ្លួនមួយទំហឹងក៏មានដែរ។ ហើយក៏មាននារីៗភាគច្រើន ពេញចិត្តនឹងច្រមុះស្រួចៗ របស់តារាស្រីថៃទាំងនោះខ្លាំងណាស់ និងមានអ្នកខ្លះ បានសុខចិត្ត ទៅវះកាត់កែច្រមុះ ឲ្យដូចពួកគេថែមទៀតផង៕

តោះមើលខ្ទង់ច្រមុះខ្ពស់ៗ របស់តារាស្រីថៃល្បី ដែលគេជឿជាក់ថា មិនបានកែកុននោះបន្តិចមើល ថាធម្មជាតិពិតមែនដែរអត់? 

ចំណាប់អារម្មណ៍ខ្មែរឡួត៖

គួររំលឹកផងដែរថា ក៏មានតារាស្រីថៃល្បីៗមួយចំនួន ក៏បានទៅកែកុនសម្រស់ ដែលខ្វះខាតរបស់ពួកគេផងដែរ ដើម្បីឲ្យរឹតតែស្អាតជាងនេះទៅទៀត។ 

នាពេលបច្ចុប្បន្ននេះ ប្រសិនបើអ្នក និយាយពីរឿងកែសម្ផស្ស វាហាក់ដូចជារឿងធម្មតាមួយ ព្រោះថាមនុស្សភាគច្រើន មិនថា បុរស និងនារី សុទ្ធសឹងទៅកែសម្ផស្ស ដើម្បីឲ្យសម្រស់ពួកគេលេចធ្លោបន្ថែមទៀត។ ក្នុងនោះដែរ តារាថៃល្បីៗមួយចំនួន ក៏បានទៅកែកុនមុខមាត់របស់ពួកគេ ឲ្យស្រស់ស្អាតជាងមុនផងដែរ។

យោងតាមគេហទំព័រមួយ បានបង្ហាញពីរូបថត មុន និងក្រោយ របស់តារាស្រីថៃល្បីៗ ដែលពួកគេ បានទៅកែ សម្ផស្ស ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។ ហើយតារាស្រីថៃភាគច្រើន ចូលចិត្ត កែសម្ផស្សលើទម្រង់មុខ រីឯអ្នកខ្លះទៀត ចូលចិត្តកែកុន លើផ្នែកផ្សេងៗ លើមុខរបស់ពួកគេជាដើម។

ក្នុងនោះដែរ បន្ទាប់ពីតារាស្រីថៃល្បីៗ បានទៅកែសម្ផស្សរួចមក បានឲ្យឃើញថា សម្រស់ពួកគេ ពិតជាផ្លាស់ប្តូរ ហើយពិតជាស្រស់ស្អាតជាងមុន ថែមទៀតផង៕

ចង់ដឹងថា តារាស្រីថៃណាខ្លះ បានកែសម្ផស្ស តោះតាមដានទាំងអស់គ្នា៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload