Man Utd គ្រោង​ចាយ​១៣៥​លាន​ផោន​ទិញ​កីឡាករ​២​រូប​នេះ​ តើ​ប្រិយមិត្ត​យល់​ថា​ល្អ​អត់​ ?

យើងឃើញថាបច្ចុប្បន្នក្លឹប Man Utd ឈរនៅចំណាត់ថ្នាក់ទី៥នៅក្របខណ្ឌ Premier League ហើយចំណុចខ្វះខាតខ្លាំងរបស់ Man Utd នៅរដូវកាលនេះគឺតំបន់ប្រយុទ្ធព្រោះទាំង Rooney , Depay ជាដើមសុទ្ធតែធ្វើមិនបានល្អ ខណៈ Anthony Martial ល្អគួរសមតែនៅខ្វះបទពិសោធន៍ ។

តែយ៉ាងណាពាក់ព័ន្ធចំណុចខ្វះខាតនេះមានព័ត៌មានមួយចំនួនបានបង្ហើបថាក្លឹប Man Utd គ្រោងចំណាយលុយធំដើម្បីទិញកីឡាករចំណូលថ្មី២រូបបន្ថែមដែលមួយគឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនកីឡាករ Gonzalo Hiquain និងមួយរូបទៀតជាខ្សែប្រយុទ្ធសញ្ជាតិបារាំងកីឡាករ Antoine Griezmann ។

Gozalo Hiquain គឺជាកីឡាកររបស់ក្លឹប Napoli ហើយនៅរដូវកាលនេះគែធ្វើបានល្អណាស់ដោយអាចស៊ុតបញ្ចូលទីបានដល់ទៅ៣២គ្រាប់ក្នុងការបង្ហាញខ្លួន៣៨ប្រកួត ។ តាមការប៉ាន់ស្មានគេជឿថា Man Utd អាចចំណាយដល់ទៅ៧០លានផោនដើម្បីទិញខ្សែប្រយុទ្ធរូបនេះ ។

ដោយឡែក Antoine Grieamann ក៏មិនធម្មតាដែរដោយនៅរដូវកាលនេះគេបានស៊ុតបញ្ចូលទីចំនួន៣០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៥០ប្រកួតឲ្យក្លឹប AT Madrid ។ បើនិយាយពីតម្លៃគេអាចសន្និដ្ឋាន Griezmann មានតម្លៃប្រហែលជា៦៥លានផោន ។

តើប្រិយមិត្តយល់ថាកីឡាករ២រូបសាកសមជាមួយទម្រង់លេង Man Utd អត់ ?

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • Man Utd គ្រោង​ចាយ​១៣៥​លាន​ផោន​ទិញ​កីឡាករ​២​រូប​នេះ​ តើ​ប្រិយមិត្ត​យល់​ថា​ល្អ​អត់​ ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:វីដេអូ
Tags: