ប្រធាន​បក្ស​ប្រជាជន​កម្ពុជា​ខេត្តស្វាយរៀង ជួប​សមាជិក សមាជិកា​របស់ខ្លួន នៅ​ក្រុង​បាវិត​

ស្វាយរៀង:
នៅ​ព្រឹក​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦​នេះ លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខេត្តស្វាយរៀង បាន​អញ្ជើញ​ចូលរួម សំណេះសំណាល ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ក្រុង​បាវិត ស្ថិតក្នុង​បរិវេណ​មន្ទីរ​គណបក្ស​កម្ពុជា ក្រុង​បាវិត សរុប​ប្រមាណ​ជាង ២០០​នាក់​។​

​នាឱកាស​នោះ លោក ម៉ែន វិបុល បាន​ក្រើនរំលឹក​ដល់​ប្រធាន​អង្គភាព​និង​មន្ទីរ​នានា ជុំវិញ​ខេត្ត ត្រូវ​ចុះ​ធ្វើ​ការងារ​ជាមួយ ពល​រដ្ន​នៅ​មូលដ្ឋាន​ដើម្បី​បានដឹង​ពី​សុខទុក្ខ​លំបាក និង​កង្វល់​នានា ដែល​ពល​រដ្ន​ត្រូវការ​។

​លោក ម៉ែន វិបុល ក៏​ជំរុញ​ដល់​មន្ត្រីនគរបាល ធ្វើ​អត្ត​ស​ញ្ញណ​ប័ណ្ណ ធ្វើ​ឲ្យ​បាន​រួសរាន់ ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត និង​យកទៅ​ប្រើប្រាស់ ធ្វើ​ការងារ​ផ្សេងៗ ជាពិសេស​ថ្ងៃអាទិត្យ ដែល​កម្មករ កម្មការិនី សំរាក​ពី​ការងារ​រោងចក្រ មាន ឱកាស​ធ្វើ​អត្តសញ្ញាណប័ណ្ណ មន្ត្រី​ត្រូវ​ចុះ​ធ្វើ​ជូន​ប្រជាពលរដ្ឋ​។​

​ក្នុងនោះដែរ លោក​បានលើកឡើង អំពី​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន ភូមិ -​ឃុំ​-​ស្រុក​-​ក្រុង នៃ​ខេត្តស្វាយរៀង​។ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ប្រមូល​ព័ត៌មាន រាយការណ៍​ជូន​ថ្នាក់លើ ដើម្បី​រក​វិធី​ជួយ​បងប្អូន​ប្រពល​រដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​៕V​/S