យុវជន​២​នាក់ ជិះ​ម៉ូតូឌុប​គ្នា​បើក​លឿន ដួល​របួសធ្ងន់​ត្រង់​ផ្លូវ​កោង

ព្រះសីហនុ:
យុវជន ២​នាក់ ជិះ​ម៉ូតូឌុប​គ្នា បើក​លឿន ដល់​ផ្លូវ​កោង កាច់ចង្កូត​មិនទាន់ បណ្តាល​ឲ្យ​ដួល បោក​ក្បាល​នឹង​ថ្នល់ រងរបួស​ធ្ងន់ធ្ងរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខ្លួនឯង​នេះ បានកើត​ឡើង​នៅ​ម៉ោង ៤:៤០​នាទី រសៀល​ថ្ងៃទី​១ ឧសភា នៅលើ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​ក្បាលស្ពាន​កំពង់​ចិន ស្ថិតក្នុង​ភូមិ​កំពង់​ចិន ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​សមត្ថកិច្ច បាន​ប្រាប់ថា ម៉ូតូ​ជនរងគ្រោះ ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត ១​សេ ៦២៤០ ទិសដៅ​ពី​វាលរេញ​ទៅ​កំពត​។ សមត្ថកិច្ច បាន​ប្រាប់ទៀតថា យុវជន​រងគ្រោះ​ទាំងពីរ​នាក់​នោះ ឈ្មោះ ថន ថេត អាយុ​១៩​ឆ្នាំ និង​ឈ្មោះ​ណាក់ អាយុ​១៨​ឆ្នាំ របួសធ្ងន់​ទាំងពីរ​នាក់​។ អ្នក​ទាំង​២​នេះ មានមុខ​របរ ជា​កម្មករ​រោងចក្រ មាន​ស្រុកកំណើត នៅ​ភូមិ​ម៉ាក់​ប្រាំង ឃុំ​បឹង សាឡាង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត ។ បច្ចុប្បន្ន អ្នករបួស​ទាំងពីរ កំពុង​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន វាលរេញ ៕V​/S