​រថយន្ត​ឡិច​ស៊ី​សរត់​តាក់ស៊ី ដឹក​ភ្ញៀវ​ជនជាតិ​ចិនក្រឡាប់​ របួសធ្ងន់២នាក់ និងរបួសស្រាល២នាក់

ព្រះសីហនុ:
រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង រត់​តាក់ស៊ី ដឹក​ភ្ញៀវ​ជនជាតិ​ចិន ចំនួន​៤​នាក់  បាន​រេ​ចង្កូត​ក្រឡាប់ ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន ២​នាក់ របួសធ្ងន់ និង ២​នាក់​ផ្សេងទៀត របួសស្រាល​។ ក្រោយ​កើតហេតុ អ្នកបើករថយន្ត​តាក់ស៊ី បាន​រត់​គេចខ្លួនបាត់​ស្រមោល​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ខ្លួនឯង​នេះ បាន​កើតមានឡើង នៅ​ម៉ោង​ប្រមាណ ៥ រសៀល ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦ លើផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ១១១-១១២ ស្ថិត​ក្នុងភូមិ​ស្ទឹងច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក បាន​ឲ្យ​ដឹងថា រថយន្ត​លុ​ច្ស​ស៊ី​ស អ៊ែរ​អ៊ិ​ច ៣០០ នេះ ពាក់​ស្លាក់​លេខ ភ ព ២L ៥៤០២​។ មន្ត្រី​អាវុធហត្ថ បាន​ឲ្យ​ដឹង​ទៀតថា បុរសរងគ្រោះ ជា​ជន​ជាតិចិន​ទាំងនោះ មាន ១.​ឈ្មោះ សូ ហុយ អាយុ ៣៥ ឆ្នាំ​, ២. ឈ្មោះ ស៊ិ ជីន​ឡូ​វ អាយុ ២៧ ឆ្នាំ បាន​រងរបួស​ធ្ងន់ ហើយ​បាន​ត្រូវបញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​កាល់ម៉ែត​។ ៣. ឈ្មោះ ហង្ស  ជីន​ភី​ន អាយុ ៣០ ឆ្នាំ និង​៤. ឈ្មោះ ពី លី​ទុង អាយុ ៣៥​ឆ្នាំ បាន​របួសស្រាល​។​

​ដោយឡែក អ្នកបើករថយន្ត ក្រោយ​កើតហេតុ បានគេច​ខ្លួន​បាត់ស្រមោល​។ ចំពោះ​រថយន្ត ត្រូវបាន​នគរបាល ស្ទូច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ការដោះស្រាយ ពេល​ក្រោយ​៕V/S

​រថយន្ត​ឡិច​ស៊ី​សរត់​តាក់ស៊ី ដឹក​ភ្ញៀវ​ជនជាតិ​ចិនក្រឡាប់​ របួសធ្ងន់២នាក់ និងរបួសស្រាល២នាក់

​រថយន្ត​ឡិច​ស៊ី​សរត់​តាក់ស៊ី ដឹក​ភ្ញៀវ​ជនជាតិ​ចិនក្រឡាប់​ របួសធ្ងន់២នាក់ និងរបួសស្រាល២នាក់