បុរស​ម្នាក់​ត្រូវបាន ឆក់​ខ្សែភ្លើង​ស្លាប់ ពេល​ដើរ​ប៉ះចំ​ដំណខ្សែ​ភ្លើង​

ភ្នំពេញ:
 នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៧​និង​៣០ នាទី នៅ​ចំណុច​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង មាន​ករណី​ឆក់​ខ្សែភ្លើង​មួយ​កើតឡើង​ដែល​បណ្តាល​អោយឈ្មោះ សាយ ស៊ឺ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ នៅ​ភូមិ​បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល ជាជាង ធ្វើ​ផ្ទះ​ហើយ​ត្រូវបាន ឆក់​ខ្សែភ្លើង សា្ល​ប់​មួយ​រំពេច មូលហេតុ​ដោយសារ​ជនរងគ្រោះ​ប៉ះចំ​ដំណខ្សែ​ភ្លើង និង​ឆ្លងតាម​ការពិនិត្យ​សាកសព​ឈ្មោះ​ខាងលើ​ពិតជា​សា្ល​ប់​ដោយ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន ។​