ដឹក​ពី​ស្រុក​យួន មក​ចាក់ចោល​នៅ​ផ្លូវជាតិ 76A

ខេត្ត​មណ្ឌលគិរី ៖ រថយន្ត​យី​ឌុ​ប​១​គ្រឿង ផ្ទុក​ស៊ីម៉ងត៍​ជាង​២៦​តោន បាន​ក្រឡាប់​ធ្លា​ក់​​ផ្លូវ បង្ក​ឱ្យយ​ខូច​ប្រ​ព័​ន្ធ​​លូ​បង្ហូរទឹក​របស់​​រដ្ឋ រង​របួស​ស្រាល​២​នាក់ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៦​A ត្រង់​ចំណុច​ទីស្នាក់ការ​កងរាជអាវុធហត្ថ ភូមិ​ពូ​ជូ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា កាល​ពី​រសៀល​ថ្ងៃ​ទី​១ ឧសភា ២០១៦ ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​ ។

ប្រភព​​ក្បែរ​កន្លែង​កើតហេតុ​ឱ្យ​​ដឹង​ថា រថយន្ត​យី​ឌុ​ប​ដែល​ក្រឡាប់​ស្លាក​លេខ​ភ្នំពេញ​3B-9246 ផ្ទុក​ស៊ីម៉ង់ត៍​ ក្នុង​រថយន្ត​ជាង​២៦​តោន ដឹក​ចេញ​តាម​ច្រក​ទ្វេរ​ភាគី​កម្ពុជា-​វៀតណាម​បា​លឺ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ យក​ទៅ​លក់​នៅ​ខេត្តរតនៈគិរី ​។ ដោយ​រថយន្ត​ផ្ទុក​ស៊ីម៉ងត៍​ធ្ងន់​ពេក បើក​ឡើង​ចំណោតផ្លូវ​កោង ក៏​មាន​រថយន្ត​មួយ​បើក​បញ្ច្រាស​ទិស​គ្នា​មក​ចំ​ពីមុខ ធ្វើ​ឲ្យ​រថយន្ត​យី​ឌុ​ប​គេច​ចង្កូត​ចេញ​ ក៏​ក្រឡាប់​ធ្លាក់​ផ្លូវ បង្ក​ឲ្យ​ខូច​ប្រព័ន្ធ​លូ​បង្ហូរទឹក​នៅ​ចំណុច​ខាងលើ​ ។ រីឯ​រថយន្ត​ខូចខាត​ស្ទើរ​ទាំង​ស្រុង​អ្នកបើកបរ និង​ព្រូ​រថយន្ត រង​របួសស្រាល​ ។