​ត្រូវបាត់បង់ជើងម្ខាង ​ប្រពន្ធ​កូនខ្ញុំគិតយ៉ាងណា?

ខេត្តព្រះវិហារ ៖ ​សេចក្តីរាយការណ៍​​ឱ្យ​ដឹងថា មន្ត្រី​យោធា​ម្នាក់ដែលរង​គ្រោះ​​បាន​ជាន់​មីន​ដាច់​ជើង​ឆ្វេង នៅ​ចំណុច​​ភ្នំ​ក្បាល​ខ្មោច ខណៈ​កំពុង​ដើរ​ល្បាត​តាម​ព្រំដែន​កម្ពុជា​​-​ថៃនោះ នៅ​ព្រឹកថ្ងៃទី​០២ មេសា ២០១៦ នេះ កំពុង​សម្រាក​​ព្យា​​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ នៅឡើយ ​។​

ប្រភពឱ្យ​ដឹងថា យោធា​ខាងលើឈ្មោះ​លី ហួ​ន អាយុ​៣៦​ឆ្នាំ ជា​មេបញ្ជាការ​កងអនុសេនាតូច​ទី​១​ ចំណុះ​កងអនុសេនាធំ​ទី​១​ ផ្នែក​ប្រតិបត្តិការ​សឹក ស្រុក​​ជាំ​ក្សាន្ត បានដើរ​ជាន់​លើ​​ប្រភេទ​មីន​​​ផ្ទុះ​គឺ K58​ ។

​គួរបញ្ជាក់​ថា លោក​លី ហួ​ន អាយុ​៣៦​ឆ្នាំ ជា​មេបញ្ជាការ​កងអនុសេនាតូច​ទី​១ ​ចំណុះ​កងអនុសេនាធំ​ទី​១​ផ្នែក​ប្រតិបត្តិការ​សឹក ស្រុក​​ជាំ​ក្សាន្ត បាន​ជាន់​មីន​ដាច់​ជើង​ឆ្វេង​ខណៈ​ល្បាត​តាម​ព្រំដែន​កម្ពុជា​-​ថៃ ចំណុច​បុស្ស​ស្បូវ ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រឯម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០ មេ​សា ។

មន្ត្រី​យោធា​នៅ​តំបន់​នោះ​​ឱ្យ​ដឹងថា ​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ឧសភា ថា លោក​លី ហួ​ន ជាន់​មីន ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម ខណៈ​​ដឹកនាំ​កម្លាំង​កងអនុសេនាតូច​ទី​១ ដើរ​ល្បាត​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។ ការ​ផ្ទុះ​មីន​នោះ​មិន​បណ្តាល​ឲ្យ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិត​កងទ័ព​ដែល​ដើរ​ល្បាត​រួម​គ្នា​នោះ​ឡើយ ។ ចំណុច​ដែល​ជាន់​មីន​ផ្ទុះ​នោះ​មានឈ្មោះ​ថា​ភ្នំ​ក្បាល​ខ្មោច រីឯ​ប្រភេទ​មីន​ដែល​ផ្ទុះ​គឺ K58 ។

ក្រោយ​កើតហេតុភ្លាម​ៗ​នោះ កងកម្លាំង​បាន​បញ្ជូន​មន្ត្រី​យោធា​រង​គ្រោះ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា ក្រុង​ព្រះ​វិហារ​។ មក​ដល់​ពេល​នេះ​ជន​រង​គ្រោះ​ត្រូវ​ក្រុម​គ្រូពេទ្យ​វះកាត់​រួចរាល់​ហើយ និង​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​សុខភាព​ពី​ក្រុម​គ្រូពេទ្យ​បន្ត​
ទៀត ។  ជា​ការ​គួរ​ឱ្យ​សោកស្តាយ​សម្រាប់​ការ​ជួប​គ្រោះ​អកុសល​របស់​មន្ត្រី​យោធា​រូប​នេះ។