មើល​មុខ​ «អាជ្រូក» បន្ទាប់ពីគេចាប់បាន

រាជធានី​ភ្នំពេញ ៖​ «អាជ្រូក» គឺជា​ជនសង្ស័យ​ម្នាក់ ​ត្រូវ​ម្ចាស់ផ្ទះ​តាម​រក​ឃើញ​នៅ​កន្លែង​លេង​ហ្គេ​មមួយកន្លែង ស្ថិត​នៅ​​ក្រោយ​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​នាទី​ព្រឹក​ថ្ងៃ​ទី​០២ ឧសភា ២០១៦ ដោយ​នាំ​គ្នា​ចាប់​វាយ​យ៉ាងដំណំ​បន្ទាប់​ពី​ដឹង​ថា ជន​នោះ​បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​​យក​ទ្រព្យសម្បត្តិ​អស់​ជា​ច្រើន ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ទូច វី​រៈ ហៅ​ជ្រូក អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ជិត​ផ្លូវ​រថភ្លើង ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។ ចំណែក​ម្ចាស់ផ្ទះ​ឈ​ញ​មោះ​កែវ វ៉ា​ន់​ស៊ី​ន ហៅ​ស្រី​មុំ អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​គ្នា ។

ប្រភព​បន្ត​ថា កាលពី​វេលា​ម៉ោង​០៣ និង​៤០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ឧសភា ​មានការ​ភ្ញាក់ផ្អើលមួយ​ ខណៈ​ម្ចាស់ផ្ទះ​បាន​ងើប​ពី​ដេក​ក៏​ប្រទះ​ឃើញ​ទ្វារផ្ទះ​របើក​ និង​មាន​​បាត់​លុយ​ខ្មែរ​២​លាន​រៀល​, ប្រាក់​២៩៥​ដុល្លារ និង​គ្រឿងអលង្ការ​ប្លា​ទី​ន​៧​ជី​ទៀត ។ បន្ទាប់​ពី​ដឹង​ថា មាន​ចោរ​ចូល​លួច​គាស់​ផ្ទះ ក៏​បាន​ប្តឹង​សមត្ថកិច្ច និង​តាម​រក​ខ្លួនឯង​ដែរ ។ ពេល​នោះ​ ត្រូវ​បក្សពួក​ដែល​ស្គាល់​ជនសង្ស័យ ​ក៏​បាន​លួច​​បង្ហើប​ថា អា​ជ្រូក​ជា​អ្នក​លួច (​ជនសង្ស័យ​) ទើប​នាំ​គ្នា​ដើរ​រក​ទាល់តែ​ឃើញ​តែ​ម្តង ។