Tifany នឹង​ចេញ​នូវ​អាល់ប៊ុម​ចម្រៀង​ទោល​មួយ​នៅ​ខែ​ឧសភា​នេះ

តាមមើលទៅ ពាក្យចចាមអារ៉ាមនេះអាចនឹងក្លាយជាការពិត។ តារាចម្រៀងស្រី Tiffany របស់ក្រុមចម្រៀងនារី Girls’ Generation បានបញ្ជាក់ប្រាប់ថានាងនឹងចេញនូវអាល់ប៊ុមចម្រៀងទោលមួយនៅពាក់កណ្ដាលខែឧសភានេះ។

ថ្មីៗនេះនាងបានបញ្ចប់ការត្រៀមចេញនូវអាល់ប៊ុមទោលនោះហើយ។ សម្រាប់រយៈពេល៣ថ្ងៃរាប់ចាប់តាំងពីថ្ងៃ២៥ខែមេសាមក នាងបានថតនូវវីដេអូសម្រាប់អាល់ប៊ុមនេះ ក៏ដូចជាបានថតរូបដើម្បីដាក់បញ្ចូលក្នុងអាល់ប៊ុមនោះផងដែរ។ ក្រៅពីនេះ នាងនៅតែព្យាយាមបន្តការហ្វឹកហាត់យ៉ាងសស្រាក់សស្រាំដើម្បីអោយការសម្ដែងនូវបទចម្រៀងរបស់នាងនៅលើឆាកមានភាពប្រសើរឡើង។

អាល់ប៊ុមនេះផងដែរក៏ទទួលបានការចាប់អារម្មណ៍ខ្ពស់ពីប្រិយមិត្តដោយហេតុផលជាច្រើន។ ដើមឡើយ នាងមានគម្រោងចេញនូវអាល់ប៊ុមទោលនេះតាំងពីរដូវស្លឹកឈើជ្រុះម្ល៉េះ តែគម្រោងនេះត្រូវបានពន្យារពេលជាច្រើនខែដោយសារតែនាងមានភាពមមាញឹកនូវការសម្ដែងនៅលើឆាក។

ជាមួយនឹងភាពជោគជ័យខាងផ្នែកទីផ្សារអាល់ប៊ុមទោលរបស់សមាជិករួមក្រុមគឺកញ្ញា Taeyoen មានអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលថាតើ Tiffany អាចនឹងទទួលលទ្ធផលសមប្រកបដូចការរំពឹងទុកដែរឬទេ។ ទន្ទឹមនឹងនេះដែរ Tiffiny បច្ចុប្បន្ននេះគឺជាតួសម្ដែងស្រីក្នុងរឿងភាគកូរ៉េមួយដែលមានចំណងជើងថា “Unni’s Slam Dunk.” របស់ប៉ុស្តិ៍ KBS 2TV។

ប្រភពៈ ដោយៈ Gemini Fleta


  • Tifany នឹង​ចេញ​នូវ​អាល់ប៊ុម​ចម្រៀង​ទោល​មួយ​នៅ​ខែ​ឧសភា​នេះ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត
Tags: