​ក្រសួង​អប់រំ​ ធ្វើ​សិក្ខាសាលា​​ស្ដី​ពី​ការ​​​​ត្រៀម​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី១

​ក្រសួង​អប់​រំ​យុវជន និង​កីឡា​​បាន​រៀប​ចំ​ធ្វើ​សិក្ខាសាលា​​ស្ដីពី​ការ​​ផ្សព្វផ្សាយ​​គោលនយោបាយ​​ជាតិ​​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​​អប់រំ​កាយ​​ និង​កីឡា​​ព្រម​ទាំង​ត្រៀម​លក្ខណៈ​​រៀបចំ​ប្រកួត​កីឡា​ជាតិ ( National Games 2016 )​លើក​ទី១ ​ឆ្នាំ​២០១៦ ​នៅ​​​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។

 ​ក្រសួង​អប់រំ​ ធ្វើ​សិក្ខាសាលា​​ស្ដី​ពី​ការ​​​​ត្រៀម​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី១​ឯក​ឧត្ដម​ ស៊ាន បូរ៉ាត់

 

​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខាសាលា​ឯក​ឧត្ដម​ ស៊ាន បូរ៉ាត់ ​រដ្ឋ​លេខាធិការ​​​ក្រសួង​អប់រំកាយ​ និង​កីឡា​​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​​​កម្ម​វិធី​​ប្រកួត​កីឡា​ជាតិ​ ( National Games ) ​លើក​ទី​១​​នេះ​​ ដើម្បី​​ជា​ជំហាន​ឈាន​ទៅ​រក​ការ​បង្កើត​លើក​ទី២ លើក​ទី ៣​ ​និង​លើក​ទី៤ រហូត​​ដល់​ឆ្នាំ​២០២៣ ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម។ ​ការ​បង្កើត​​ការ​ប្រកួត​នេះ​​​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​ល្អ​​បំផុត និង​​ត្រៀម​លក្ខណៈ​ឲ្យ​ដូច​ទាំង​​ស្រុង​ទៅ​ នឹង​ការ​​ប្រកួត​កីឡា​ស៊ីហ្គេម។

 

​ជា​មួយ​គ្នា​នោះ​ឯក​ឧត្ដម​ អ៊ុក សិទ្ធិជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា បាន​លើក​ឡើង​ដែរ​ថា ​ការ​ធ្វើ​​សិក្ខាសាលា​​នេះ​​ ក៏​ដើម្បី​ផ្សព្វផ្សាយ​ ដល់​សិស្ស​គ្រប់​កម្រិត​សិក្សា​ ​លោក​គ្រូ​អ្នក​គ្រូ ​មន្ត្រី​​រៀប​ចំ​ការ​ប្រកួត​កីឡា​ទូទាំង​ប្រទេស​បាន​ដឹង​ពី​​របៀប​រៀប​ចំ​កីឡា​ជាតិ​ និង​​ការ​​​ផ្សព្វផ្សាយ​​ការ​ប្រកួត​កីឡា​ជាតិ។ ​ចំពោះ​ការ​​ផ្សព្វផ្សាយ​នេះ​មាន​ ៤​ដំណាក់​កាល​​គឺ​
-​ទី​១ ការ​ងារ​ និង​ភារកិច្ច​​ចំពោះ​មុខ​ របស់​​មន្ទីរ​​​អគ្គនាយកដ្ឋាន​កីឡា​ រាជ​ធានី​-ខេត្ត
-​ទី​២ ​ការ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​កីឡា​ជាតិ
-​ទី៣ ការ​ចូល​រួម​​ប្រកួត​កីឡា​ជាតិ​ឲ្យ​បាន​គ្រប់​​ប្រភេទ​កីឡា
-​ទី៤ ភារកិច្ច​របស់​សហព័ន្ធ​កីឡា​ជាតិ

​​ការ​ប្រកួត​កីឡា​ជាតិ ( National Games 2016 ) ​នឹ​ង​ធ្វើ​ឡើង​នៅ​​ភ្នំពេញ​​​​​នា​កំឡុង​ខែ​តុលា ឆ្នាំ​២០១៦ ដែល​​មាន​ចំនួន ១៤​ប្រភេទ​​កីឡា៕

 

​ក្រសួង​អប់រំ​ ធ្វើ​សិក្ខាសាលា​​ស្ដី​ពី​ការ​​​​ត្រៀម​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី១

 ​ឯក​ឧត្ដម​ អ៊ុក សិទ្ធិជាតិ

​ក្រសួង​អប់រំ​ ធ្វើ​សិក្ខាសាលា​​ស្ដី​ពី​ការ​​​​ត្រៀម​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី១

 

​ក្រសួង​អប់រំ​ ធ្វើ​សិក្ខាសាលា​​ស្ដី​ពី​ការ​​​​ត្រៀម​រៀប​ចំ​​ប្រកួត​កីឡា​ជាតិ​​លើក​ទី១

 

អត្ថបទ៖​ស្រី សុវណ្ណដារ៉ា​