កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

កូន​ស្រី​ច្បង​​របស់​​​​​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បារ៉ាក់ ​​អូបាម៉ា គឺ​យុវតី Malia នឹង​​ចូល​រៀន​​នៅ​សកលវិទ្យាល័យ​ Harvard ​​នា​ឆ្នាំ​២០១៧​ខាង​​​មុខ​នេះ​​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​សេតវិមាន​នៅ​សហរដ្ឋអាមេរិក​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

 

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

​​​​​​​​​​Malia វ័យ​១៧​ឆ្នាំ​ នឹង​ត្រូវ​​ខំ​ប្រឹង​ប្រែង​យក​ចិត្ត​ទុក​ដាក់​​​​លើ​ការ​ប្រលង​​បញ្ចប់​ថ្នាក់​វិទ្យាល័យ​របស់​នាង​មុន​ពេល​​នាង​ត្រូវ​សម្រាក​​១​ឆ្នាំ​​សម្រាប់​ត្រៀម​ចូល​សកលវិទ្យាល័យ។ នេះ​បើ​តាម​​មន្ត្រី​​​​សេតវិមាន​​​បាន​រៀប​រាប់​ប្រាប់​សារព័ត៌មាន Reuters ។

 

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​​​​​​​​ Malia បាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​នាង​​​​​លើ​វិស័យ​ភាពយន្ត​​និង​ទូរទស្សន៍។ ​​ Malia បាន​​​ចុះ​កម្មសិក្សា​​​ច្រើន​​​ក្នុង​វិស័យ​ទាំង​នោះ​ តួយ៉ាង​កាល​ពី​រដូវ​ក្ដៅ​​​មុន Malia បាន​​កម្មសិក្សា​នៅ​​ក្រុមហ៊ុន​​ទូរទស្សន៍​ខ្សែ​កាប​អាមេរិក​ HBO ​និង​​​ឆ្នាំ​២០១៤​កន្លង​ទៅ​ នាង​បាន​ធ្វើ​ការ​​ឲ្យ​ទូរទស្សន៍ CBS។

 

មហាវិទ្យាល័យ​​តាម​ផ្នែក​ផ្សេង​ៗ​​​​​​នៃ​សាលា Harvard បាន​ឲ្យ​ដឹង​តាម​រយៈ​វិបសាយ​​របស់​ខ្លួន​ថា សាលា​បាន​រៀប​ចំ​​​​ជូន​សិស្ស​ដែល​ទទួល​​បាន​ការ​​អនុញ្ញាត​ឲ្យ​ចូល​រៀន អាច​​ពន្យារពេល​​​​​​​​​​​​​​​​១​ឆ្នាំ​ដើម្បី​​ធ្វើ​ដំណើរ​​បំពេញ​​គម្រោង​ការងារ​​របស់​ខ្លួន​។ សិស្ស​​ប្រមាណ​៨០​ទៅ​១១០​នាក់​ បាន​សម្រេច​ចិត្ត​​​យក​​ការ​ឈប់​សម្រាក​នោះ​៕​​​

 

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard
 

កូន​ស្រី​ច្បង​លោក​អូបាម៉ា នឹង​ចូល​រៀន​នៅ​សាលា​ល្បី​ Harvard

ចុចអាន៖  ទស្សនកិច្ច​សិក្សា ធ្វើ​ឲ្យ​សិស្ស​សាលា​៧​នាក់​មាន​កូន​ក្នុង​ផ្ទៃ
​​​​​​
ប្រែសម្រួល៖ មាន រតនា
ប្រភព៖reuters, CNN

​​​​​