កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

មុខរបរ​ខ្ញុំ ឬ My Place ដែល​ជា​កម្មវិធី​ជីវិត​ពិត កំពុង​ចាក់ផ្សាយ​ក្នុង​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN បាន​បាត់បង់​បេក្ខជន​ទី​៥ កាល​ពី​ថ្ងៃ​សុក្រ​ ទី​២៩​-មេសា ក្រោយ​ពី​ត្រូវ​បេក្ខជន​រួម​ក្រុម និង​គណៈកម្មកា​រលោក ទេព រិន្ទដារ៉ូ បោះ​ឆ្នោត​ទម្លាក់​។

 

បេក្ខនារី អ៊ុន អ៊ីងជូ វ័យ ២១ ឆ្នាំ មក​ពី​ភ្នំពេញ ត្រូវ​បាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ ព្រោះ​នាង​មិន​បាន​ប្រើបាស់​ពេលវេលា​បាន​ត្រឹមត្រូវ និង​មិន​មាន​និន្នាការ​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​អាជីវកម្ម​លូតលាស់ ។​

 

កម្មវិធី មុខរបរ​ខ្ញុំ របស់ ភីអិនអិន ជម្រុះ​បេក្ខជន​ជា​លើក​ទី​៥

 

អ៊ីងជូ បាន​លើក​ឡើង​ផង​ដែរ​ថា “ខ្ញុំ​យល់​ថា ខ្ញុំ​ជា​មនុស្ស​ធ្វើការ​រៀង​យឺតយ៉ាវ​បន្តិច​ពេល​ខ្លះ និង​មិន​បាន​ចាត់​ចែង​ច្បាស់​លាស់​ថា​អ្វី​គួរ​ធ្វើ​មុន​ដំបូង តែ​ខ្ញុំ​តែងតែ​ព្យាយាម​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើបាន​”។

 

មុខរបរ​ខ្ញុំ ជា​កម្មវិធី​ជីវិត​ពិត​ថ្មី​មួយ​នៃ​ម៉ោង​មាស​របស់​ស្ថានីយ​ទូរទស្សន៍ PNN ជា​កន្លែង​ប្រមូលផ្តុំ​បេក្ខជន ១៣​រូប ដើម្បី​ធ្វើការ​ជា​ក្រុម បង្កើត​ចេញ​ជា​អាជីវកម្ម​ពិត​ប្រាកដ​មួយ ពោល​គឺ​ភោជនីយដ្ឋាន​។ កម្មវិធី​នេះ មាន​ផ្សាយ​ជូន​ទស្សនា​រៀង​រាល់​ចន្ទ ដល់​ថ្ងៃ​សុក្រ វេលា​ម៉ោង ៨​យប់​។​

 

កាលពី​២​សប្ដាហ៍​មុន​បេក្ខជន​បាន​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​ជាច្រើន​។ ពួកគេ​បាន​ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​ភោជនីយដ្ឋាន​។ ពួកគេ​ក៏​បាន​ប្រកួត​ប្រជែង​គ្នា​ផង​ដែរ​ដើម្បី​ទទួល​បាន​ទឹកប្រាក់​៥​ពាន់​ដុល្លារ​។

 

ពេល​នេះ​បេក្ខជន​ស្ទើរតែ​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ដំណើរការ​ភោជនីយដ្ឋាន​របស់​ពួកគេ​ហើយ​។ នៅ​សប្តាហ៍​ក្រោយ បេក្ខជន​ម្នាក់​នឹង​ត្រូវ​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី​ទៀត​។ ខណៈ​បេក្ខជន​កាន់​តែ​ច្រើន​ត្រូវបាន​បោះឆ្នោត​ទម្លាក់​ចេញពី​កម្មវិធី បេក្ខជន​ដែល​នៅសល់​នឹង​គ្រប់​គ្រង់​ហាង​ដោយ​ខ្លួនឯង​ដោយ​ជួល​បុគ្គលិក ឬ​ផ្លាស់ប្ដូរ​អាជីវកម្ម។

 

សូម​តាមដាន​បន្ថែម​កម្មវិធី មុខរបរ​ខ្ញុំ តាមរយៈ​ទំព័រ​ហ្វេសប៊ុក PNN-My Place ៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​