គូ​ស្នេហ៍​​បោល​ចូល​គុម្ព​ឈើ ព្រោះ​ចង់​ Sweet ដូច​ក្នុង​រឿង “Descendants of the Sun”

ដោយ​សារ​តែ​ចង់​មាន​ឈុត​ឆាក​រ៉ូមេនទិក​ដូច​នៅ​ក្នុង​រឿង​ភាគ​កូរ៉េ “Descendants of the Sun” គូ​ស្នេហ៍​មួយ​គូ​របស់​ចិន​បាន​ជួប​គ្រោះ​ថ្នាក់​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត​មួយ។

 

គូ​ស្នេហ៍​​បោល​ចូល​គុម្ព​ឈើ ព្រោះ​ចង់​ Sweet ដូច​ក្នុង​រឿង “Descendants of the Sun”

 

ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត Jiangsu ប្រទេស​ចិន​បាន​ធ្វើ​មនុស្ស​ជា​ច្រើន​ងឿង​ឆ្ងល់។ បើ​ទោះ​បី​ជា​គ្រោះ​ថ្នាក់​នេះ​បាន​បង្ក​ឲ្យ​មនុស្ស​រង​របួស​ក៏​ដោយ​តែ​ក្រោយ​ពេល​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ គេ​បែរ​ជា​គិត​ថា​នេះ​ជា​ឆាក​កំប្លែង​ទៅ​វិញ។

 

ព្រឹត្តិការណ៍​គ្រោះ​ថ្នាក់​ខាង​លើ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២៩​ ខែ​មេសា​មុន​នេះ។ បុរស​ម្នាក់​រស់​នៅ​ក្នុង​ខេត្ត Jiangsu បាន​ជូន​មិត្ត​ស្រី​ខ្លួន​ដើរ​លេង​នៅ​ក្នុង​ក្រុង។ កំឡុង​ពេល​ជិះ​ក្នុង​ឡាន មិត្ត​ស្រី​របស់​លោក​ក៏​បាន​​បើក​រឿង​ភាគ “Descendants of the Sun”មើល។ មើល​ដល់​វគ្គ​មេបញ្ជាការ Seo Da Young បែរ​មក​ថើប​មិត្ត​ស្រី​របស់​លោក​នៅ​ក្នុង​ឡាន មិត្ត​ស្រី​របស់​បុរស​ចិន​នេះ​ចង់​ឲ្យ​មិត្ត​ប្រុស​ខ្លួន​ធ្វើ​ដូច​នេះ​ដែរ។ យ៉ាងណាក៏ដោយ ដោយ​សារ​តែ​រថយន្ត​របស់ Seo Da Young អាច​បញ្ជា​ឲ្យ​បើក​ដោយ​ស្វ័យ​ប្រវត្តិ​បាន​ ទើប​គ្មាន​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង។ រីឯ​ឡាន​របស់​បុរស​ចិន​ខាង​លើ​មិន​បាន​មាន​កម្មវិធី​សម្រាប់​បើក​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឡាន​វេរ​ចង្កូត​បោល​ទៅ​បុក​ដើម​ឈើ​ពេល​អ្នក​ទាំង​២​កំពុង​ថើប​គ្នា​យ៉ាង​ជក់​ចិត្ត។

 

លទ្ធផល​នោះ​គឺ​បុរស​ជនជាតិ​បាន​បោក​ក្បាល​ចូល​ទ្វារ​ឡាន​និង​ត្រូវ​ដេរ​អស់​៥​ថ្នេរ។ សំណាង​ល្អ​នោះ​គឺ​គ្មាន​អ្នក​ណា​រង​របួស​ធ្ងន់​នោះ​ទេ។ក្រោយ​ពេល​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ​លើ Sina មាន​មតិ​រាប់​ពាន់​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​បាន​រិះគន់​គូស្នេហ៍​មួយ​នេះ​ដោយ​អ្នក​ខ្លះ​បាន​ចំអក​ចំ​ៗ​ថា៖ “មុន​ពេល​ចង់​សម្ដែង​ដូច​ក្នុង​រឿង គួរ​ដឹង​ផង​ថា​ឡាន​យើង​អាច​បើក​ដោយ​ស្វ័យ​ប្រវត្តិ​ឬ​អត់ ពិត​ជា​ខ្មាស​គេ​ខ្លាំង​ណាស់”៕

 

គូ​ស្នេហ៍​​បោល​ចូល​គុម្ព​ឈើ ព្រោះ​ចង់​ Sweet ដូច​ក្នុង​រឿង “Descendants of the Sun”

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14