ទីបំផុត Moses Chan និង Aimee Chan ដេញ​តាម​យក​កូន​ស្រី​ទាល់តែ​បាន​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ អ្នក​គ្រប់គ្រង​របស់​តារា​សម្ដែង​ស្រី​​​ហុងកុង Aimee Chan បាន​ប្រកាស​ថា នាង​​បាន​បង្កើត​បាន​កូន​ទី​៣ហើយ​ជាមួយ​ស្វាមី Moses Chan ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ភេទ​កូន​នោះ​ទេ។

 

ទីបំផុត Moses Chan និង Aimee Chan ដេញ​តាម​យក​កូន​ស្រី​ទាល់តែ​បាន​

 

នៅ​ថ្ងៃ​​សុក្រ​បន្ទាប់ គូស្នេហ៍​តារា​ទាំង​២​បាន​បើ​សន្និសីទកាសែត​មួយនៅ​មន្ទីរពេទ្យ​ Hong Kong Sanatorium & Hospital ដើម្បី​ប្រកាស​ជា​ផ្លូវ​ការ​រឿង​ដ៏​ល្អ​នេះ​ និង​បាន​បន្ថែម​ថា ពួក​គេ​ទទួល​​បាន​កូន​ស្រី​​ដែល​ជា​កូន​ទី​៣​ក្នុង​ចំណោម​កូន​ប្រុស​២​នាក់​ទៀត​គឺ Nathan (កើត​ឆ្នាំ​២០១៣) និង Lucas (កើត​ឆ្នាំ​២០១៥)។

 

​​​ក្រោយ​ពី​សម្រេច​បំណង​ប្រដេញ​យក​កូន​ស្រី​​​​ដោយ​ជោគជ័យ Moses បាន​ថ្លែង​បន្ថែម​ថា​៖”វា​ជា​កាដូ​មួយ​ពី​ព្រះជាម្ចាស់​។ ពេល​នេះ​ពូក​យើង​​មាន​កូន​ស្រី​ហើយ ព្រះជាម្ចាស់​​ដឹង​ច្បាស់​ពី​បំណង​ប្រាថ្នា​​នៃ​ជីវិត​របស់​ខ្ញុំ។ ពេល​នេះ​ខ្ញុំ​មាន​គ្រួសារ​ដ៏​រីករាយ​មួយ​ហើយ​”។

 

Aimee និងMoses ​បាន​ដាក់​ឈ្មោះ​កូន​ស្រី​​ថា Camilla ដែល​កើត​មក​​មាន​ទម្ងន់​ ៣,២​គីឡូក្រាម​។ បើ​​តាម​សម្ដី​របស់ Aimee បាន​ប្រាប់​ថា Camillaគឺ​ឈ្មោះ​ជា​ភាសា​ឡាទីន​​ដែល​មាន​ន័យ​ថា ​ពូជ​រាជវង្ស។ ឪពុក​ម្ដាយ​ទាំង​ពីរ​មិន​ទាន់​រក​​ឃើញ​ឈ្មោះ​ជា​ភាសា​ចិន​ដាក់​ឲ្យ​កូន​ស្រី​នៅ​ឡើយ​ទេ៕

 

ទីបំផុត Moses Chan និង Aimee Chan ដេញ​តាម​យក​កូន​ស្រី​ទាល់តែ​បាន​

រូប​ម្ដាយ​និង​កូន​ស្រី​ទើប​នឹង​កើត

ទីបំផុត Moses Chan និង Aimee Chan ដេញ​តាម​យក​កូន​ស្រី​ទាល់តែ​បាន​រូប​កូនប្រុស​ទាំង​២

ចុចអាន៖Moses Chan និង​ Aimee Chanបង្ហាញ​មុខ​កូន​ប្រុស​ទាំង​២​ឲ្យ​មហាជន​ស្គាល់

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars