២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ ក្បែរ​ប៉ុស្តិ៍​បឹង​កក់​១

២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ ក្បែរ​ប៉ុស្តិ៍​បឹង​កក់​១



ភ្នំពេញ ៖ ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ​ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​1FU-3248 មួយ​គ្រឿង​ ត្រូវ​បាន​ក្រុម​ចោរ​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ទៅ​បាត់​ដោយ​សុវត្ថិភាព ខណៈ​ពេល​ជនរងគ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ​នៅ​ពេល​យប់។

អំពើ​វាយ​ប្លន់​យក​ម៉ូតូ​បានសម្រេច​នេះ កើតមានឡើង​កាលពី​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦ ​ក្បែរ​សណ្ឋាគារ​ឡុង​ប៊ិច​ផ្លា​ហ្សា ផ្លូវ​៣១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

បើ​តាម​សំដី​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួកគាត់​២​នាក់​ប្តី​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​សាធារណៈ ខណៈ​នោះ​ស្រាប់​តែ​មាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​ម៉ាក​ស្កុប​ពី​ និង​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ បាន​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​ប្លន់​យក​ម៉ូតូ​គាត់ គំរាម​ប្លន់​យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ភ្នំពេញ​1FU-3248​ បានសម្រេច​ និង​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ក្រោយពេល​កើតហេតុ ​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​បឹង​កក់​ទី​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​ល្មើស​មក​កាត់ទោស​ទៅតាម​ច្បាប់​៕​
២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ ក្បែរ​ប៉ុស្តិ៍​បឹង​កក់​១
២​នាក់​ប្តី​ប្រពន្ធ ត្រូវ​ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​ ក្បែរ​ប៉ុស្តិ៍​បឹង​កក់​១