សម្ដេច​តេ​ជោ ចាត់វិធានការ​ដោះស្រាយ បញ្ចប់​បញ្ហា​ដីធ្លី ជូន​ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ​

សម្ដេច​តេ​ជោ ចាត់វិធានការ​ដោះស្រាយ បញ្ចប់​បញ្ហា​ដីធ្លី ជូន​ពលរដ្ឋ​ខេត្ត​ត្បូង​ឃ្មុំ​



ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី ដោយ​ជោគ​ជ័​យ ជូន​ពលរដ្ឋ នៅ​ខេត្ត​ត្បូង​ឃ្មុំ ក្នុង​ទំនាស់​ដីធ្លី​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​ដីធ្លី​បច្ឆា​វត្ត​វិហារ​ទ​ទឹ្ទ​ម ដែល​បាន​អូស​បន្លាយ​ពេល​ជិត ២០ ឆ្នាំ​។​

នៅ​ថ្ងៃទី​០១ ខែឧសភា ឆ្នាំ​២០១៦ មាន​ប្រជាពលរដ្ឋ​ចំនួន​១៦​គ្រួសារ ដែល​រស់​នៅក្នុង​ភូមិ​សួង​កើត សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ បាន​ផ្ញើ​លិខិត​ថ្លែងអំណរគុណ ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​គិតគូរ​យកចិត្តទុកដាក់ ចាត់​បញ្ជូន​លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី ដ៏​រ៉ាំរ៉ៃ​ជិត​២០​ឆ្នាំ​​មកនេះ បាន​ដោយ​ជោគជ័យ​។

ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពួកគាត់​ពិតជា​រំភើប​ក្រៃលែង នៅ​ពេល​ដែល​លោក​ចៅសង្កាត់​សួង លោក​អភិបាលក្រុង លោក​ប្រធាន​ក្រុមប្រឹក្សា​ក្រុង និង​សហការី​ ​បាន​នាំ​យក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជា​មរតក ត​កូន ត​ចៅ មក​ចែក​ជូន​ដល់​ផ្ទះ កាលពី​ថ្ងៃទី​០៩ ខែមេសា​ឆ្នាំ ២០១៦ ដែល​ធ្វើ​ឲ្យ​ក្តី​កង្វល់​ដ៏​រ៉ាំរ៉ៃ​អំបាលម៉ាន​របស់​ពួកគាត់ ដែល​មាន​ជិត​២០​ឆ្នាំ រលាយ​អស់​៕