ប្រធាន​មន្ទីរ​និង​គណនេយ្យ​ពេទ្យ​បង្អែក​ខេត្ត​ មិន​បើកប្រាក់​បេសកកម្ម និង​យក​លុយ​ពី​បុគ្គលិក​បណ្ដែត​៣០០$​ទៅ​៥០០$

ប្រធាន​មន្ទីរ​និង​គណនេយ្យ​ពេទ្យ​បង្អែក​ខេត្ត​ មិន​បើកប្រាក់​បេសកកម្ម និង​យក​លុយ​ពី​បុគ្គលិក​បណ្ដែត​៣០០$​ទៅ​៥០០$



រតនគិរី ៖ ប្រធាន​មន្ទីរ​និង​ប្រធាន​គណនេយ្យ​ពេទ្យ​បង្អែក​ខេត្ត​មិន​បើកប្រាក់​បេសកកម្ម​ដល់​បុគ្គលិក និង​យក​លុយ​ពី​បុគ្គលិក​បណ្ដែត​បំពេញ​គ្រប់​ខណ្ឌ​ ចាប់ពី​៣០០$​ទៅ​៥០០$។

បុគ្គលិក​មួយ​ចំនួន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តរតនគិរី​ចោទ​ប្រធាន​មន្ទីរ និង​ប្រធាន​គណនេយ្យ​ពេទ្យ​មិន​ព្រម​បើកប្រាក់​បេសកកម្ម​ដល់​បុគ្គលិក ដែល​បញ្ជូន​អ្នកជំងឺ​តាម​រថយន្ត​ទៅកាន់​ប្រទេស​វៀតណាម ឫ​ភ្នំពេញ​។ ហើយ​ប្រាក់​បេសកកម្ម​របស់​បុគ្គលិក​ ដែល​បញ្ជូន​អ្នកជំងឺ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ក្នុង​ម្នាក់ បើ​សម្រាក​១​យប់​៣៥​ដុល្លារ និង​វិល​ល្ងាច​១៤​ដុល្លារ ព្រមទាំង​ជំពាក់​ប្រេង​ឧកញ៉ា​តា​យ សេង ជាច្រើន​ពាន់​លីត្រ និង​ជំពាក់​ប្រាក់​បេសកកម្ម​បុគ្គលិក​បញ្ជូន​អ្នក​ជំងឺ​ទៅកាន់​ប្រទេស​វៀតណាម និង​ភ្នំពេញ រីឯ​តម្លៃ​ដឹក​អ្នកជំងឺ​ចាប់ពី​៤៥​ម៉ឺន​រៀល​ទៅ​៧០​ម៉ឺន​រៀល​តាម​មនោសញ្ចេតនា​ទៀត​។ ហើយ​នឹង​យក​ថ្លៃ​សេវា​ពី​បុគ្គលិក​អណ្ដែត​ជាង​១០​នាក់​ក្នុង​ម្នាក់ៗ​ចាប់ពី​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ជា​ថ្នូរ និង​ការ​បំពេញ​ក្របខ័ណ្ឌ​របស់​រដ្ឋ។

ករណី​មានការ​ចោទប្រកាន់​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត និង​ប្រធាន​គណនេយ្យ​មិន​បើកប្រាក់​បេសកកម្ម​រយៈពេល​១៦​ខែ ដែល​មាន​ទឹកប្រាក់​ជាង​១​ម៉ឺន​ដុល្លារ និង​យក​លុយ​ពី​ការ​បំពេញ​ក្របខ័ណ្ឌ​អោយ​បុគ្គលិក​អណ្ដែត​នោះ។

អ្នកស្រី គិ​ន ពិសី ប្រធាន​គណនេយ្យ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​មិន​អាច​សុំ​ការ​បកស្រាយ​ណាមួយ​បានទេ​ដោយ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នកទទួល។

លោក​ហ៊ីង ផាន​សគ​ន្ធា ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​បាន​មានប្រសាសន៍​ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៦ នេះ​អ្នក​ផ្តល់​ព័ត៌មាន​មិនបាន​បើកប្រាក់​បេសកកម្ម​ដល់​បុគ្គលិក​នេះ​ជា​កា
បំផ្លើស​។ ចំណែក​បុគ្គលិក​បណ្ដែត​បំពេញ​ក្របខ័ណ្ឌ​យក​ម្នាក់​៣០០​ដុល្លារ​ទៅ​៥០០​ដុល្លារ លោក​មិន​ដឹង​ទេ លោក​ដឹង​តែ​ទទួល​មនុស្ស​មក​ធ្វើការ។

មជ្ឈដ្ឋាន​ទូទៅ​មានការ​ងឿងឆ្ងល់​ថា​លោកស្រី គិ​ន ពិសី ទើបតែ​បាន​ឡើងជា​ប្រធាន​គណនេយ្យ​រយៈពេល​៦​ឆ្នាំ​សោះ មូលហេតុ​អ្វី​ក៏​មាន​លុយ​សង់​គេហដ្ឋាន​ដ៏​ល្អ​ម្ល៉េះ បើ​ប្រាក់ខែ​យ៉ាង​ច្រើន​៣០០​ដុល្លារ​សោះ​៕