កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅតែ​បន្ត​នាំ​យក​ទឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅតែ​បន្ត​នាំ​យក​ទឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​



ស្ទឹងត្រែង​ ៖​ ដោយសារ​ស្ថានភាព​ក្តៅ​ហួតហែង​ធ្វើ​ឲ្យ​ទឹកអូរ បឹង អណ្ដូង ​ត្រពាំង​ ត្រូវ​រីង​ហួត​អស់​គ្មា​ន​ទឹក​ប្រើប្រាស់ នៅ​ថ្ងៃទី០​១​ ខែឧសភា​ ឆ្នាំ​២០១៦​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង នៅតែ​បន្ត​នាំ​យក​ទឹក​ស្អាត ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ​ នៅ​ភូមិ​អន្លង់​ក្រមួន ឃុំ​ស្រែ​ឫស្សី ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​។

​លោក​ឧត្តមសេនីយ៍​ត្រី អៀង​ វ៉ាន់ឌី ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មាន​ប្រសាសន៍​ថា​ ​ឆ្នាំនេះ​អា​កា​ស​ធាតុ​ក្តៅ​ហួតហែង បង្ក​ឲ្យ​មាន​គ្រោះ​រាំងស្ងួត​ធ្វើ​ឲ្យ​ទឹកអូរ​ត្រពាំង បឹងបួ អណ្ដូង​រីង​ខះ ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ប្រឈម​ទៅ​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​។​

លោក​មេបញ្ជាការ​បញ្ជាក់​ថា​ ​ករណីនេះ ​ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​ក៏ដូចជា​អគ្គមេបញ្ជាការ​កង​រា​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ​សៅ​ សុខា ​បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​កងរាជអាវុធហត្ថ​ក្រៅពី​ការងារ​ការពារ​សន្តិសុខ ត្រូវ​ពេញ​កាតព្វកិច្ច​ចុះ​ជួយ​ប្រជាពលរដ្ឋ​។​
​លោក​មេបញ្ជាការ​បញ្ជាក់​យន្តការ​ដោះស្រាយ​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​បាន​នាំ​យក​ទឹក​ស្អាត​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ ដល់​មូលដ្ឋាន​ និង​គ្រួសារ​នី​មួយៗ ​ដើម្បី​លើក​កម្ពស់​សុខភាព​រស់នៅ។​

លោក​ គោគ សំ​អី​ ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​ក្រមួន​បាន​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​សប្បាយរីករាយ​បាន​ឃើញ​កងកម្លាំង​កងរាជអាវុធហត្ថ សស្រាក់សស្រាំ មក​ជួយ​ ទោះបី​ត្រូវ​ចំណាយ​កម្លាំង​ សំភារៈ​ ឬ ឆ្ងាយ​យ៉ាងណាក៏ដោយ គឺ​ពិតជា​បាន​មក​ជួយ​អន្តរាគមន៍​រំលែក​ទុក្ខ​លំបាក របស់​ប្រជាពលរដ្ឋ​ដល់​មូលដ្ឋាន។​

លោក​បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​ប្រើប្រាស់​ជាង​មួយ​សប្ដាហ៍​ហើយ ដោយ​ធាតុ​អា​កាស​ឡើង​កម្ដៅ​ខុសពី​ធម្មតា ធ្វើ​ឲ្យ​ទឹក បឹង អូរ​ ​អណ្ដូងស្នប់ ​មួយចំនួន​ត្រូវ​រីង​ស្ងួត​ ហើយ​តំណាង​ឲ្យ ប្រជាពលរដ្ឋ​លោក​សូម​សម្ដែង​ការ​សាទរ​ចំពោះ​ការ​គិតគូរ​របស់​កងរាជអាវុធហត្ថ​ខេត្ត ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ ដែល​បាន​យកចិត្តទុកដាក់ ចុះ​មកដល់​មូលដ្ឋាន​គិតគូរ​ដោះស្រាយ​បញ្ហា​ជួយ​ផ្គត់ផ្គង់​ប្រជាព​លរដ្ឋ​បាន​ទាន់​ពេល​វេលា​។ ជាមួយ​នឹង​ការ​ជួប​ជុំគ្នា​លោក​ឧត្តមសេនីយ៍​ត្រី អៀង ​វ៉ាន់ឌី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ លើក​កម្ពស់​ការប្រុងប្រយ័ត្ន​ចំពោះ​សុខភាព​រស់នៅ​។​

លោក​ថា បើ​កើតមាន​បញ្ហា​ជំងឺ​រាតត្បាត​គឺ​នាំគ្នា​ទៅ​មណ្ឌល​សុខភាព​ ឬ​ការ​កង្វះ​ចំណីអាហារ​ ដោយ​ប្រការ​ណាមួយ​ត្រូវ​រាយការណ៍​ជូន​អាជ្ញាធរ ដែល​មាននៅ​ជិត​បំផុត​ក្នុងភូមិ​របស់​យើង​។

សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី​៣​ហើយ ​ដែល​កម្លាំង​កងរាជអាវុធហត្ថ​ បាន​យក​ទឹក​ស្អាត​ចែក​ជូន​ប្រ​ជា​ពលរដ្ឋ​ប្រើប្រាស់​នៅក្នុង​ឃុំ​ស្រែ​ឫស្សី កំពុង​ប្រឈម​ទៅ​នឹង​ការ​ខ្វះ​ទឹក​ប្រើប្រាស់​៕

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅតែ​បន្ត​នាំ​យក​ទឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅតែ​បន្ត​នាំ​យក​ទឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​

កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ នៅតែ​បន្ត​នាំ​យក​ទឹក​ ចែក​ជូន​ប្រជាពលរដ្ឋ​