លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​

លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​



កំពង់ឆ្នាំង ​៖ លោកជំទាវ មិន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​ក្រុម​ការងារ នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៦ បាន​នាំ​អំណោយ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា ទៅ​ផ្តល់​ជូន​គ្រួសារ​ប្តី​១​មាន​ប្រពន្ធ​២ និង​មាន​កូន​សរុប​១១​នាក់ រស់​នៅ​ក្នុង​ភាព​ក្រីក្រ​លំបាក ហើយ​ប្តី​ធ្លាក់ខ្លួន​ឈឺ គ្មាន​ប្រាក់​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ។ ​គ្រួសារ​ខាងលើ​មាន​ទីលំនៅ​ចំណុច​ក្រឡ​សាប ក្នុង​ភូមិ​ស្រែ​អុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស។

លោក​ជំទាវ មិន មាណវី បាន​មាន​ប្រសាសន៍​ថា ក្រោយពី​ទទួល​ព័ត៌មាន​អំពី​ទុក្ខ​លំបាក​របស់​គ្រួសារ​បុរស​ឈ្មោះ អឿន វឿន អាយុ​៤៦​ឆ្នាំ ​ជា​ជនពិការ​ជើង​ម្ខាង និង​ភ្នែក​ម្ខាង ជា​ជនក្រីក្រ កំពុង​រស់នៅ​លំបាក​វេទនា ជាមួយ​ប្រពន្ធ​២​នាក់​ជា​បងប្អូន​បង្កើត​ជាមួយគ្នា និង​មាន​កូន​ទាំងអស់​១១​នាក់ រួច​មក លោកជំទាវ និង​ក្រុមការងារ​ក្នុង​ក្រសួង ក៏បាន​នាំ​យក​នូវ​អំណោយ​មក​ផ្តល់​ជូន​គ្រួសារ​ខាង​លើ​នេះ​ដែល​អំណោយ​ទាំងនោះ​រួមមាន កង់​ចំនួន​២​គ្រឿង អង្ករ​៥០​គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ក្រមា​៥ ស្ករស អំបិល​ និង​ថវិកា​ចំនួន​៧០​ម៉ឺន​រៀល។

នៅ​ពេល​ទទួល​អំណោយ​របស់​លោក​ជំទាវ ​និង​ក្រុមការងារ​រួចមក ក្រុម​គ្រួសារ​ក្រីក្រ មាន​សេចក្តី​ត្រេកអរ​ក្រៃលែង បាន​លើកដៃ​សំពះ​ថ្លែងអំណរគុណ​ដល់​លោកជំទាវ និង​ក្រុមការងារ​ជា​សប្បុរសជន​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ជួយ​គ្រួសារ​គាត់ នៅពេលដែល​កំពុង​ជួប​ភាព​ក្រីក្រ​នេះ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្ដិសិទ្ធិ​ក្នុង​លោក សូម​ជួយ​បីបាច់ ថែរក្សា លោកជំទាវ និង​ក្រុម​គ្រួសារ រួម​ទាំង​សប្បុរសជន​ទាំងអស់ សូម​ជួប​តែ​សេចក្តី​សុខ​គ្រប់ប្រការ កុំបី​ឃ្លាត​ឡើយ។

លោកស្រី ចាន់ សុក ក្រុម​ប្រឹក្សា​ឃុំ​តាំងក្រសាំង​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​បាន​ឈឺ​ចុកចាប់​ក្នុង​ពោះ​៣​ថ្ងៃ​មក​ហើយ ដោយ​ពុំ​អាច​ក្រោក​ពី​កន្ទេល​បាន​ឡើយ ហើយ​នៅ​វេលា​ម៉ោងជាង​៥​រសៀល ថ្ងៃ​ទី​៣០ ខែ​ឧសភា ក្រោយពី​អាជ្ញាធរ​ឃុំ​រាយការណ៍​មក ត្រូវ​បាន​លោកជំទាវ កែវ ច​ន្ទ័​មុន្នី អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង ស្នើសុំ​លោក​ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ជួយ និង​ដោយមាន​ការ​យក​ចិត្ត​ទុក​ដាក់ ពី​លោក សូ​រិន្ទ ទី​រ៉ា​វុ​ទ្ឍី ប្រធាន​មន្ទីរពេទ្យ​ខេត្ត​ផង​នោះ ជនរងគ្រោះ​ក៏បាន​ដឹក​តាម​រថយន្ត​សង្គ្រោះ​មកដល់​មន្ទីរពេទ្យ​ខេត្ត និង​ក្រោយពី​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​ជំងឺ​ដឹង​ថា បុរស​រូប​នោះ​មាន​ជំងឺ​រលាក​ខ្នែងពោះវៀន​ធ្ងន់ធ្ងរ ទើប​ក្រុម​គ្រូពេទ្យ​ខេត្ត​បាន​ធ្វើ​ការវះកាត់​ជួយសង្គ្រោះ​ជីវិត បាន​ដោយ​ជោគជ័យ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល៕ លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​

លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​

លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​

លោកជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សាធារណៈ​ការ​ ផ្តល់​អំណោយ​ជូន​គ្រួសារ​ក្រីក្រ​ប្តី​១​ ប្រពន្ធ​២​​