ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ កំពុង​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​៩ ​រយៈពេល​៣​ថ្ងៃ​

ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ កំពុង​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​៩ ​រយៈពេល​៣​ថ្ងៃ​



ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦​នេះ គណៈកម្មាធិការ​ចម្រុះ​កម្ពុជា​-​សហភាព​អឺរ៉ុប បាន​និង​កំពុង​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​៩ របស់​ខ្លួន នៅ​ទីស្ដីការ​ក្រសួងការបរទេស ដែល​កិច្ចប្រជុំ​នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៦ ដែល​កិច្ចប្រជុំ​នេះ ដឹកនាំ​ដោយ​សហប្រធាន​ លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក Jorge DELA CABALLERIA ប្រធាន​អង្គភាព​កិច្ច​សហប្រតិបត្តិការ​អាស៊ី​អភិវឌ្ឍន៍​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​។​

តាម​សេចក្ដីប្រកាស​របស់​ក្រសួងការបរទេស​បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំ​នេះ នឹង​ពិភាក្សា​លើ​បញ្ហា​មួយ​ចំនួន​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ដើម្បី​ធានា​ការ​ធ្វើ​ប្រតិបត្តិការ​ដោយ​រលូន និង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​កិច្ចព្រមព្រៀង​ការ​ផ្ដោត​លើ​វិស័យ​សំខាន់ៗ ដែល​មាន​ផលប្រយោជន៍​ទៅវិញទៅមក រួមមាន ទំនាក់ទំនង​ពាណិជ្ជកម្ម សេដ្ឋកិច្ច ការអភិវឌ្ឍន៍​នយោបាយ​នៅ​កម្ពុជា និង​នៅ​សហភាព​អឺរ៉ុប ព្រមទាំង​ការងារ​មួយ​ចំនួន​ទៀត​។​

លោក Jorge DELA CABALLERIA បាន​លើក​ឡើង​នៅក្នុង​កិច្ចប្រជុំ​នោះ​ថា អ្វី​ដែល​សហភាព​អឺរ៉ុប​ជួ​យ​នៅ​ប្រទេស​កម្ពុជា គឺជា​ការ​ព្យាយាម​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា ក៏​​ដូចជា​ចូលរួម​កាត់បន្ថយ​ភាព​ក្រីក្រ​ផង​ដែរ​។ លោក​បន្ត​ថា ប្រទេស​កម្ពុជា​បាន​ព្យាយាម​ជាច្រើន​នៅក្នុង​ប្រទេស​កំ​ណែ​ទម្រង់ ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ឲ្យ​សម្រេច​បាន​នូវ​ទិសដៅ​របស់​យើង ហើយ​មិន​ត្រឹមតែ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដ៏​ល្អ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទ​ន្ទឹង​រង់ចាំ​ការពិភាក្សា ក៏​ដូចជា​ការ​សហការ​រវាង​សហភាព​អឺរ៉ុប ក៏​ដូចជា​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅក្នុង​ការជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ក៏​ដូចជា​ការ​អភិវឌ្ឍ​​ប្រកបដោយ​ចិរ​ភាព​នៅ​ប្រទេស​កម្ពុជា ហើយនឹង​ធ្វើការ​ពិភាក្សា​ទៅលើ​វិស័យ​ពាណិជ្ជកម្ម ការ​វិនិយោគ​ក៏​ដូចជា​វិ​ស័​យ​មួយ​ចំនួន​ទៀត​៕

ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ កំពុង​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​៩ ​រយៈពេល​៣​ថ្ងៃ​

ប្រទេស​កម្ពុជា និង​សហភាព​អឺរ៉ុប​ កំពុង​ដំណើរការ​កិច្ចប្រជុំ​លើក​ទី​៩ ​រយៈពេល​៣​ថ្ងៃ​