Southampton យកឈ្នះមេឃខៀវ ៤-២ យប់មិញ

អង់គ្លេស៖ ក្លឹប Southampton នៅរាត្រីយប់មិញនេះ បានធ្វើឲ្យមេឃខៀវ រាងចាល នៅលើទឹកដីខ្លួន ក្រោយក្លឹបនេះ យកឈ្នះ ក្លឹបនៅលេខរៀងទី៤ ក្នុងលទ្ធផល ៤-២ ។
Southampton បើទោះបីជាស្ថិតនៅ លេខរៀងទី៧ ក្តី ប៉ុន្តែបានធ្វើព្យុះ ធ្វើភ្លៀង បង្អាកដំណើរក្លឹបនេះ ទៅគ្រងតារាងលេខ៤ នៃក្របខណ្ឌ Premier League  ។
គ្រាប់បាល់ទី១ របស់ Southampton  រកបានដោយកីឡាករ Shane Long  អតីតកីឡាករ Hull City  នៅនាទី២៥  និង នៅនាទី២៨ រកបានដោយកីឡាករ Sadio Mane ។ ប៉ុន្តែមេឃខៀវ បានតដៃវិញ នៅនាទី ៤៤ រកបានដោយកីឡាករ  Kelechi Iheanacho  ដែលជាគ្រាប់បាល់ បំបែកពង់មាន់ ។ រហូតមកដល់នាទី ៥៧ ក្នុងតង់ទី២ កីឡាករ Sadio Mane  បន្តរកគ្រាប់បាល់ទី៣ ជូនដល់ក្លឹប  និង នាទី ៦៨ កីឡាករ Sadio Mane រកគ្រាប់បាល់ហ៊ែកទ្រីក ជួយឲ្យក្លឹបឈ្នះ ក្នុងលទ្ធផល បណ្តោះអាសន្ន ៤-១  ។ ១០នាទីក្រោយ ពោលគឺនាទី៧៨ កីឡាករ Kelechi Iheanacho  បានស៊ុតបំប៉ោងសំណាញ់  Southampton  ១ទៀត ប៉ុន្តែជាអកុសល  ចប់ការប្រកួតក្លឹបនេះ ចាញ់ម្ចាស់ផ្ទះ Southampton  ៤-២ ៕
ទស្សនាវីដេអូឃ្លិប ដូចខាងក្រោមនេះ៖

Southampton យកឈ្នះមេឃខៀវ ៤-២ យប់មិញ