មាន​លុយ​មាន​អំណាច​ ចុះ​មាន​ដឹង​ទេ​ថា​​​​លុយ​អាច​បំផ្លាញ​ជីវិត​អ្នក​តាម​របៀប​ណា​ខ្លះទេ?

មនុស្សអាចរស់បានដោយគ្មានលុយ ក៏ប៉ុន្តែច្បាស់ណាស់ថា ជីវិតពិតជាជួបការលំបាកខ្លាំងបើអត់លុយ។ រឹតតែច្បាស់ទៅទៀតថា បើអ្នកចេះប្រើប្រាស់វាក្នុងផ្លូវល្អនិងត្រឹមត្រូវវានឹងជួយជីវភាពនិងការរស់នៅរបស់អ្នកឲ្យប្រសើរជាងមុន តែបើអ្នកមិនចេះប្រើប្រាស់វាក្នុងផ្លូវល្អទេ វានឹងបំផ្លាញអ្នកតាមវិធីខាងក្រោមនេះ៖

១) បំណុលច្រើន៖ ការជំពាក់បំណុលអ្នកដទៃច្រើនមិនមែនជារឿងល្អនោះទេ ហើយវាស្ថិតនៅលើការសម្រេចចិត្តរបស់អ្នក ព្រោះថាពេលខ្លះបើអ្នកគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើអ្វីមួយហើយគ្មានជម្រើសអ្នកនឹងខ្ចីលុយពីគេ តែអ្វីដែលអ្នកគួរតែធ្វើនោះទេ គិតឲ្យបានប្រាកដថា អ្នកនឹងអាចសងលុយគេគ្រប់ចំនួននិងទាន់ពេលដែលបានកំណត់ដែរឬទេ។

២) បំផ្លាញសម្ពន្ធភាពរបស់អ្នក៖ បើសិនជាអ្នកមានបញ្ហាលុយកាក់ជាមួយមិត្តភ័ក្ដិឬអ្នកណាក៏ដោយវាជារឿងមួយដែលពិបាកដោះស្រាយហើយត្រូវការពេលវេលាយូរដើម្បីធ្វើឲ្យសម្ពន្ធភាពរបស់អ្នកវិលមកដូចដើមវិញណាស់។

៣) លេងល្បែងស៊ីសង៖ បើគ្រាន់តែលេងកំដរអារម្មណ៍ម្ដងម្កាលវាមិនសូវជាមានបញ្ហាអ្វីធំដុំ តែបើសិនជាអ្នកលេងដោយសារតែចង់បានលុយច្រើនពីការលេង នោះអ្នកនឹងអាចមានបញ្ហាដោយសារតែការលេងជាប្រចាំ។ បញ្ហានេះ អាចនឹងធ្វើឱ្យអ្នកធ្លាក់ខ្លួនក្រអស់មួយជីវិត៕

ប្រភព៖ bizkhmer

  • មាន​លុយ​មាន​អំណាច​ ចុះ​មាន​ដឹង​ទេ​ថា​​​​លុយ​អាច​បំផ្លាញ​ជីវិត​អ្នក​តាម​របៀប​ណា​ខ្លះទេ?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:ជីវិតនិងសង្គម
Tags: