Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City

Cristiano Ronaldo ​លេច​មុខ​នៅ​ទីលាន​ហ្វឹកហាត់​សារ​ជាថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ មុន​ជំនួប​ជើង​ទី​២ Champions League ទល់​នឹង Manchester City នៅ​ទឹក​ដី Santiago Bernabeu។

 

🏃⚽👌

Watch @Cristiano's return to the pitch at #RMCity!#HalaMadrid https://t.co/ag6sSKg5c3

— Real Madrid C.F. (@realmadriden) May 1, 2016

តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​បាន​អវត្តមាន​២​ប្រកួត​ចុងក្រោយ របស់ Real Madrid ដោយសារ​របួស​សរសៃ​ពួរ។ នៅ​អំឡុង​ពេល​ហ្វឹកហាត់​គេ​ឃើញRonaldo ហាត់​ជា​ក្រុម​នៅ​វគ្គ​ទី១ រួច​បន្ត​ហាត់​ទៀត​នៅ​វគ្គ​ទី២ ដែល​ភាគ​ច្រើន កីឡាករ​វ័យ​៣១ឆ្នាំ ហ្វឹកហាត់​រត់​លើ​ទីលាន​ច្រើន​ជាង ហាត់​យក​សាច់​ដុំ (gym)។

ក្រៅពី Ronaldo ក្នុង​នោះ​កូន​ក្រុម​សំខាន់​ៗ​របស់​លោក Zidane មាន Karim Benzema, Borja Mayoral, Casemiro និង James Rodriguez ក៏​សុទ្ធ​មាន​មុខ​ក្នុង​ការ​ហ្វឹកហាត់​ដ៏​សំខាន់​របស់​ពួកគេ​ដើម្បី​ដណ្ដើម​កៅអី ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្ត។

ឆ្លើយ​ក្នុង​កិច្ច​សម្ភាសន៍ អតីត​កីឡាករ Manchester United បាន​និយាយ​ថា៖ “គ្រប់​ការ​ប្រកួត Champions League ក្រុម​ទាំង​មូល ​តែង​មាន​អារម្មណ៍​ថា​ដូច​ជា​ប្រកួត​លើកទី១។ យើង​ដឹង​ថា ការ​ប្រកួត​នេះ​នឹង​ជា​ប្រកួត​ដ៏​លំបាក ព្រោះ​City គឺជា​ក្រុម​ខ្លាំង។ ការ​ទម្លាក់ Paris St Germain មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ តែ​ពួកគេ​អាច​ធ្វើ​បាន៕”

Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City

Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City

Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City

Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City

 

ប្រភព៖ sabay

  • Ronaldo ត្រឡប់​មក​ទីលាន​ហ្វឹកហាត់​វិញ ត្រៀម​ជួប Man City已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/02  Category:កំសាន្ត
Tags: