ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​

6 Videos


បន្ទាប់ពីមានព័ត៌មានថា ប៉ែន ចំរុង ប្តឹងលែងលះ ភិន សុដាលីស ទាំងល្បីថាកូនស្រីកំពុងមានផ្ទៃពោះបីខែក៏ដោយ លោក អ៊ិន សុភិន ដែលត្រូវបានគេស្គាល់ច្បាស់ថាជាឪពុកបង្កើតរបស់ ភិន សុដាលីស បានបញ្ចេញសារមួយបរិបូរណ៍ទៅដោយព្រហ្មវិហារធម៌ ដែលធ្វើឱ្យមហាជនកើតក្តីរំភើបចិត្ត និង កោតសរសើរពីទឹកចិត្តលោកយ៉ាងខ្លាំង ។

ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​

ក្នុងនាមជាឪពុកប្រកបដោយទឹកចិត្តអាណិតស្រឡាញ់កូន លោក អ៊ិន សុភិន បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់យ៉ាងមានអត្ថន័យថា «Hello all dear friend ! ចាប់តាំងពីថៃ្ងសុក្ររហូតដល់ថៃ្ងអាទិត្យនេះមានអ្នកសារព័ត៌មាន call មកសម្ភាសខ្ញុំច្រើនអំពីរឿងលោក ប៉ែន ចំរុង ប្តឹងលែងលះ ភិន សុដាលីស ។ ពេលនេះខ្ញុំចង់ប្រាប់ថាទោះបីកូនខ្ញុំធ្លាក់ក្នុងសភាពបែបណា ខ្ញុំនៅតែស្រឡាញ់កូន អាណិតកូនរហូតដល់ថ្ងៃខ្ញុំស្លាប់!» ។

ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​

ពាក្យសម្តីប៉ុន្មានឃ្លារបស់លោក អ៊ិន សុភិន ដែលរំលេចលើបណ្តាញសង្គមននេះបានចាក់ដោតដួងចិត្តប្រិយមិត្ត ក៏ដូចជាបានសរបញ្ជាក់ពីទំហំទឹកចិត្តដ៏ប្រពៃ ស្តែងចេញពីក្តីអាណិតមេត្តាចំពោះកូន ទោះបីជាកូនធ្លាប់ធ្វើខុសចំពោះគ្រួសារក៏ដោយ ។

ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​

ទន្ទឹមគ្នានេះ ក៏មានការកោតសរសើរពីទឹកចិត្តសណ្តោះប្រណីរបស់លោក អ៊ិន សុភិន ចំពោះកូនស្រី ភិន សុដាលីស នេះដែរ ពីសំណាក់មហាជនជាច្រើនដែលនិយមលេងបណ្តាញសង្គម ដោយម្នាក់ៗនិយាយថា លោក អ៊ិន សុភិន ជាឪពុកម្នាក់ដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ ៕ សាកល

ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​
ស្តាប់​សម្តី​លោក អ៊ិន សុ​ភិន ក្រោយ​លេចដំណឹង ប៉ែន ចំរុង ប្តឹង​លែងលះ​កូនស្រី​