បិសាចក្រហម គ្មានលទ្ធផលយកឈ្នះ ក្លឹបចចកនារាត្រីយប់មិញនេះ

ឡុងដ៏៖ វានៅតែមិនអាច សម្រេចគោលដៅរបស់ ខ្លួនសម្រាប់ក្លឹប បិសាចក្រហម Manchester United ក្នុងការប្រកួត នារាត្រីយប់មិញ នេះ ដោយត្រឹមតែលេងស្មើ ជាមួយនឹងក្លឹប ចចក Leicester City  នៅក្នុងទឹកដីរបស់ខ្លួន។

បើទោះបីជា Anthony Martial បានរកគ្រាប់បាល់នៅនាទី ៨ ក៏ប៉ុន្តែលទ្ធផលនាំមុខដង្ហើមចង្រិតនេះ បានរសាយទៅវិញ នៅនាទី១៧ ដោយកីឡាករ Wes Morgan បានបំបែកពងមាន់របស់ បិសាចក្រហម ជួយក្លឹបចចក ស្មើ ១-១ ។
បញ្ជាក់ផងដែរថា ក្លឹបបិសាចក្រហម ៣៥ ប្រកួតមាន ៦០ពិន្ទុក្នុងដៃ ខណៈដែល ក្លឹបចចក ស្ថិតនៅកំពូលតារាង ដោយ ៣៦ ប្រកួត មាន ៧៧ ពិន្ទុក្នុងដៃ ។
ទស្សនាវិដេអូឃ្លិបដូចខាងក្រោមនេះ៖

បិសាចក្រហម គ្មានលទ្ធផលយកឈ្នះ ក្លឹបចចកនារាត្រីយប់មិញនេះ